​ប្តី​មាន​ស្រី​ថ្មី​ ចោល​ប្រពន្ធ ​និង ​កូន​ឲ្យ​រស់នៅ​យ៉ាង​វេទនា​

Doliprane TVC

​ជីវិត​របស់​មនុស្ស​យើង​មានពេលខ្លះ​ពិតជា​កម្សត់ជួប​រឿង​ល្វីង​ជូរចត់​ផុតពី​រឿង​មួយ​ចូលដល់​រឿង​មួយទៀត​មិនចេះចប់ តែ​យ៉ាងណា​ជីវិត​គឺជា​ការតស៊ូ ។ ដើម្បីឱ្យ​ជីវិត​ប្រកបដោយសេចក្តី​ថ្លៃ​ថ្លូ​រ កិត្តិយស និង មានតម្លៃ​នោះ​មនុស្ស​គ្រប់រូប​ត្រូវមាន​ការតស៊ូ​ជានិច្ច ដើម្បីសម្រេច​ដល់​គោលដៅ​ដែល​ប៉ងប្រាថ្នា ប៉ុន្តែ​បំណងប្រាថ្នា​នោះ​មិនមែន​ចេះតែ​បានសម្រេច​ដល់​គោលដៅ​គ្រប់ៗ​គ្នា​នោះទេ នេះ​ប្រហែលជា​មកពី​ព្រេងវាសនា​របស់​មនុស្ស​មិន​ដូចគ្នា ។ ជាក់ស្តែង​ខ្សែជីវិត​របស់​អ៊ំស្រី អ៊ី​ន វ៉ាន ជា​ស្ត្រី​មេម៉ាយ​ហើយ​ថែមទាំង​ពិការ ព្រមទាំង​មានកូន​ស្រី​ម្នាក់​ក៏​ជា​ស្ត្រី​មេម៉ាយ​ដែរ រួមទាំង​ចៅ​ពីរ​នាក់​ក្នុងបន្ទុក​ផង​នោះ​ធ្វើឱ្យ​អ៊ំស្រី​រស់នៅក្នុង​ស្ថានភាព​លំបាក​វេទនា​ក្រៃលែង រាល់ថ្ងៃនេះ​អ៊ំស្រី​សុំ​ដី​គេ​ស្នាក់​នៅក្បែរ​របង​សាលារៀន ។​

​តាម​ការជួប​សម្ភាស​ផ្ទាល់​អ៊ំស្រី អ៊ី​ន វ៉ាន បាន​ប្រាប់​ឱ្យដឹងថា​«​ពីដំបូង​ឡើយ ខ្ញុំ​រស់នៅក្នុង​ក្រុង​សៀមរាប មាន​ដី​កេរ​មានផ្ទះ​សម្បែង​សមរម្យ​នឹង​គេ​ដែរ តែ ក្រោយមក​ក៏​លក់​ផ្ទះសម្បែង​ក្នុង​ក្រុង​មក​រស់នៅ​ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​នេះ​វិញ ។ ក្រោយពេល​មក​រស់នៅក្នុង​ភូមិ​ទឹកថ្លា​ខ្ញុំ​បាន​សម្រាល​កូនស្រី​មួយ ដែល​សព្វថ្ងៃ​ក៏​ជា​ស្ត្រី​មេម៉ាយ​ដែរ​ហើយ​កំពុង​រស់នៅ​ជាមួយ​ខ្ញុំ​ដែរ ។ បន្ទាប់ មកទៀត​ដោយមាន​បញ្ហា​ជីវភាព​ប្តី​របស់ខ្ញុំ​ក៏​មក​ធ្វើការ​សំណង់​នៅក្នុង​ក្រុង​សៀមរាប ដើម្បី​បាន​ប្រាក់​ខ្លះ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ។

​ប្តី​មាន​ស្រី​ថ្មី​ ចោល​ប្រពន្ធ ​និង ​កូន​ឲ្យ​រស់នៅ​យ៉ាង​វេទនា​

កាល​ប្តី​ទៅធ្វើ​ការ​ដំបូងៗ បាន​ប្រាក់ខែ​តែងតែ​ផ្ញើឱ្យ​ប្រពន្ធ​កូន​មិនដែល​ដាច់​ឡើយ តែ​ដល់ពេល​យូរៗ​ទៅ​កាន់តែ​ហោចទៅៗ​ដោយមាន​លេស​ជានិច្ច ធ្វើឱ្យ​ខ្ញុំ​លំបាក​យ៉ាងខ្លាំង​ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​»​។ អ៊ំស្រី​ក៏បាន​បញ្ជាក់​ទាំង​សំឡេង​អួល​ដើម​-​កថា ដោយសារ​ឱ្យ​ប្តី​ទៅ​ឆ្ងាយ​ពី​ផ្ទះ​នេះហើយ​ទើប​បណ្តាលឱ្យ​ប្តី​លួចលាក់​មាន​ស្រី​ថ្មី​ចោល​ប្រពន្ធ និង កូនស្រី​គ្មាន​ក្តី​ស្រណោះ​អ្វី​បន្តិច​ឡើយ ។ ដោយសារ​តែមាន វិបត្តិ​គ្រួសារ​ដូចនេះហើយ​ទើប​ធ្វើឱ្យ​ជីវភាព​ក្នុង​គ្រួសារ​របស់ខ្ញុំ​ធ្លាក់​ដុនដាប​ខ្លាំង​បែបនេះ ព្រោះ​អី​ត្រូវ​លក់​ទាំង​ដី​កេរ និង ដី​ផ្ទះ​ទើប​ទិញ​ថ្មី​ដោះបំណុល​គេ មកដល់​ពេល នេះ​ខ្ញុំ​គ្មានអ្វី​នៅសល់​ឡើយ​ប្តី​ក៏​ទៅ​មាន​ស្រី​ថ្មី​ទៀត​នេះ​ប្រហែលជា​កម្ម​ឯង​ព្រេង​គេ​ទេ​ដឹង ?» ។​

​បើតាម​លោក​មេឃុំ​ខ្នាត លោក ឡឹ​ក ឡ​ន បាន​ប្រាប់​ឱ្យដឹងពី​ស្ថានភាព​របស់​អ៊ំស្រី វ៉ាន ថា សព្វថ្ងៃ​ជីវិត​រស់នៅ​របស់​អ៊ំស្រី​លំបាកលំបិន​ខ្លាំងណាស់​ពីរ​នាក់​កូនស្រី​មេម៉ាយ រួមទាំង​ចៅៗ​ពីរ​នាក់​ផង​នោះ ។ រាល់ថ្ងៃ គ្រួសារ​របស់​អ៊ំស្រី​រស់​ដោយសារ​ការប្រកប​មុខរបរ​លក់ដូរ ក្នុង​ខ្ទម​បន្តិចបន្តួច​គ្រាន់​នឹង​បាន​ប្រាក់​ខ្លះ​សម្រាប់​ទិញ​អង្ករ ទិញ​ម្ហូប​ដើម្បី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។ មុខរបរ​របស់ អ៊ំស្រី​ដែល​លក់ដូរ​ក្នុង​កូនខ្ទម​រាល់ថ្ងៃនេះ​គឺមាន​ដូចជា បន្លែ ត្រី សាច់ តិចតួច​តែប៉ុណ្ណោះ រីឯ​ចំណូល​វិញ​បានត្រឹមតែ ៥.០០០ រៀល​ទៅ ៦.០០០ រៀល ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។ និយាយ​រួម​ទៅ​ប្រាក់ចំណូល​ដ៏​តិចតួច​នេះ​មិន​គ្រប់គ្រាន់​នឹង​ការចិញ្ចឹម​ក្រុមគ្រួសារ​មួយ​មាន​សមាជិក​បី​បួន​នាក់​នោះទេ ។

​ប្តី​មាន​ស្រី​ថ្មី​ ចោល​ប្រពន្ធ ​និង ​កូន​ឲ្យ​រស់នៅ​យ៉ាង​វេទនា​

ពីមុន​គ្រួសារ​របស់​អ៊ំស្រី​មាន​ជីវភាព​ធូរធារ​គួរសម​ដែរ មិនមែន​ដូច​សព្វថ្ងៃនេះ​ទេ គឺមាន​ការលំបាក​ខ្លាំងណាស់ ម្យ៉ាងទៀត​អ៊ំស្រី​ជា​ស្ត្រីភេទ​ទន់ខ្សោយ ហើយ​ថែមទាំង​ពិការ​ទៀតផង ។ អីចឹង​ហើយ​ក្នុងនាម​លោក​ជា​មេឃុំ​តាងនាម​ឱ្យ​អ៊ំស្រី វ៉ាន សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន​ទាំងអស់​មានចិត្ត​មេត្តាករុណា​ជួយ​ដល់​អ៊ំស្រី​ដែល​កំពុង តែ​ជួប​ការលំបាក​នេះ​ផង ។ អ៊ំស្រី​ក៏​ជា​មនុស្សម្នា​នឹង​គេ​ដែរ តែ​ធ្វើ​ម៉េច​បើ​វាសនា​ចារ​ឱ្យ​គាត់​មក​ធ្លាក់ខ្លួន​ក្រលំបាក​វេទនា​យ៉ាង​ដូច្នេះ ។ ជួយ​មនុស្ស​ដែល​កំពុង​ជួប​ការលំបាក​ដូច្នេះ​គឺ​បាន​បុណ្យ​ច្រើនណាស់ ហើយក៏​ត្រូវ​នឹង​ពាក្យ​មួយ​ឃ្លា​បាន​ពោលថា​«​ជួយ​អ្នកដទៃ​គឺ​ប្រៀបបាន​ដូចជា​ជួយ ខ្លួនឯង​ដូច្នេះ​ដែរ​»​។​

​សព្វថ្ងៃនេះ​អ៊ំស្រី​គ្មានអ្វី​សល់​ឡើយ​ក្រៅពី​ជីវិត​មួយ​រួមទាំង​កូនស្រី​មេម៉ាយ​ម្នាក់ និង ចៅ​ពីរ​នាក់ ដោយបាន​ទទួល​ការអាណិតអាសូរ​ពី​លោក​មេឃុំ​បានផ្តល់​ដី​មួយ កន្លែង​ជា​ដី​ជាប់​នឹង​ជើង​របង​សាលាបឋមសិក្សា​មួយ​ខ្នង ក្នុងភូមិ​ទឹកថ្លា ដើម្បី​សង់​បានជា​កូនខ្ទម​ដ៏​កម្សត់​មួយ​ខ្នង​គ្រាន់​បាន​ស្នាក់អាស្រ័យ​ពីរ​នាក់​កូនស្រី និង ប្រកបមុខរបរ​លក់​ដូរ​បន្តិចបន្តួច​គ្រាន់​ដោះ​ទ័ល​ប្រចាំថ្ងៃ ៕ ភោគ តុលា​

​ប្តី​មាន​ស្រី​ថ្មី​ ចោល​ប្រពន្ធ ​និង ​កូន​ឲ្យ​រស់នៅ​យ៉ាង​វេទនា​