បុរស​វ័យ​៤២​ឆ្នាំ​មួយ​រូប​ ជាប់​គុក​១៥​ឆ្នាំ​ដោយសារ​ថត​ Selfie ជា​មួយ​កាំភ្លើង


បុរស​វ័យ​៤២​ឆ្នាំ​មួយ​រូប​ ជាប់​គុក​១៥​ឆ្នាំ​ដោយសារ​ថត​ Selfie ជា​មួយ​កាំភ្លើង

ការ​បង្ហោះ​រូប​ភាព​នៅ​លើ​បណ្ដាញ​សង្គម​ អាច​នាំ​ទុក​ដល់​អ្នក​ដោយ​មិន​ដឹង​ខ្លួន​បាន​ប្រសិន​បើ​រូបភាព​ទាំង​នោះ​ជា​រូបភាព​ល្មើស​ច្បាប់។

 

បុរស​វ័យ​៤២​ឆ្នាំ​មួយ​រូប​ ជាប់​គុក​១៥​ឆ្នាំ​ដោយសារ​ថត​ Selfie ជា​មួយ​កាំភ្លើង

 

​ជាក់​ស្ដែង​​កាល​ពី​ថ្មីៗ​បុរស​វ័យ​៤២​ឆ្នាំ​ ដែល​មាន​ឈ្មោះ​ថា​ Malik First Born Allah Farrad ​​ត្រូវ​បាន​​តុលា​សម្រេច​សាលក្រម​ឲ្យ​ជាប់​គុក​រយៈ​ពេល​១៥​ឆ្នាំ​ និង​៨​ខែ​​​ ដោយ​សារ​រូប​ថត​ Selfie ដែល​គាត់​បាន​បង្ហោះ​​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០១៣។ ក្នុង​រូប​ថត​​ដែល​បង្ហោះ​លើ​បណ្ដាញ​ Facebook នោះ​គឺ​គាត់​មាន​កាន់​កាំភ្លើង​ខ្លី​មួយ​ដើម។

 

គួរ​បញ្ជាក់​ថា​ ពី​មុន​មក​បុរស​រូប​នេះ​ធ្លាប់​ប្រព្រឹត្ត​​បទ​ឧក្រិដ្ឋ​ ហើយ​ចំពោះ​​ជន​​ជាប់​បទ​ឧក្រិដ្ឋ​គឺ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កាំភ្លើង​ ឬ​អាវុធ​បាញ់​ប្រហារ​អ្វី​ផ្សេង​ទៀត​នោះ​ឡើយ ដែល​វា​ជា​អំពើ​មួយ​ល្មើស​ច្បាប់៕​​​​​​​​​​​​

 

ចុច​អាន៖ ​​ប្រទេស​​៥ក្នុង​លោកដែលប្រជាជន​​មិនទាន់មាន​អ៊ីនធឺណិត​ប្រើ​​ទូលំទូលាយ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TechInsider​​