សុខ សីឡា​លីន គូស្នេហ៍​ថ្មី​រាសី​ឡើង

Doliprane TVC

តារាចម្រៀង សុខ សីឡា​លីន ហាក់ដូចជា​កំពុង​តែ មាន​ប្រជាប្រិយ​ភាពខ្លាំង​ជាង​មុន​បន្ទាប់ពី នាង​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស ហើយ​បន្ទាប់ពី​បែកបាក់​ពី​អតីត​គូស្នេហ៍​ដែល​គេ​បាន​ស្គា ល់​ថា ជា​តន្ត្រីករ​នៅក្នុង​ក្រុម​ចចក​សមុទ្រ ។​ បច្ចុប្បន្ន​តារាចម្រៀង​ដែល​ល្បីឈ្មោះ​ក្នុងការ​ច្រៀង​បទ​ចម្រៀង​ជា​ភាសាបរទេស​រូបនេះ មាន គូស្នេហ៍​ថ្មី​ដែលជា​អ្នកសិល្បៈ​មួយរូប​ដែរ ហើយ​ចាប់តាំងពី​នាង​បាន​សេពគប់​ជាមួយ​គូស្នេហ៍​ថ្មី​នេះ​មក គេ​មើលឃើញថា យីអ៊ុន​របស់​នាង​ហាក់ដូចជា​ឡើង​ស្រឺ​តៗ​ទៅតាម​នោះដែរ ជាក់ស្តែង គឺ​នាង​មាន​ឱ កាស​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស ជា​បន្តបន្ទាប់ និង​ជាពិសេស​ជាងនេះទៅទៀត​នោះ គឺ​បទ ចម្រៀង​ថ្មីៗ​របស់​នាង​ក៏បាន​ចេញ​ជា​បន្តបន្ទាប់​ផងដែរ ។

សុខ សីឡា​លីន គូស្នេហ៍​ថ្មី​រាសី​ឡើង

អ្វីដែល​គេ​ចាប់អារម្មណ៍​ទៅលើ​នាង​បន្ថែម ទៀត​នោះ គឺជា​ញឹកញាប់​នាង​តែង​ចេញមុខ​នៅក្នុង​កម្ម​សិល្បៈ​នានា ទាំង​ក្នុង​ទូរទស្សន៍ និង​ការ សម្តែង​នៅ​ខាងក្រៅ ។​​គេ​ស្គាល់​ច្បាស់​ថា សុខ សីឡា​លីន គឺជា​តារាចម្រៀង​ដែល​តែងតែ​លេង​ស្តាយ​ម៉ូដ​សម្លៀក បំពាក់​ប្លែកៗ​ តាមបែប​អ្នកចម្រៀង​បស្ចិមប្រទេស គឺ​ស្លៀកពាក់​ខោអាវ​ស្បែក​ជាដើម ជាង​នេះ​ទៅ ទៀត​នោះ គឺ​ក្រៅពី​មានការ​គាំទ្រ​ពី​ទស្សនិកជន​ក្នុងការ​ច្រៀង​បទ​បរទេស​ហើយ​នោះ នាង​ថែមទាំង​ជា តារា​ពូកែ​រាំ​តាម​ចង្វា​ក់ញាក់ៗ ប្លែកៗ រែង​ចង្កេះ​បែប​សិច​ស៊ី​ញាក់សាច់ មិន​ចាញ់​តារាចម្រៀង​ស្រី​ល្បីៗ ផ្សេង ទៀត​នោះឡើយ ។​

សុខ សីឡា​លីន គូស្នេហ៍​ថ្មី​រាសី​ឡើង

បច្ចុប្បន្ននេះ​ថ្មី​ត្បិតតែ​នាង​កំពុងតែ​ខិតខំ​សាង​កេរ្តិ៍ឈ្មោះ​ក៏ដោយ​តែ​នាង​ក៏​កំពុងតែ​ប្រឈម​ជា មួយគូរ​ប្រជែង​ម្នាក់ទៀត​ដែល​ពូកែ​ច្រៀង​បទ​បរទេស​ដូចគ្នា​ដែរ ហើយ​នៅក្នុង​ផលិតកម្ម​ជាមួយគ្នា ទៀត​នោះ គឺ​តារាចម្រៀង​ស្រី​វ័យក្មេង​ស្រស់ស្អាត កញ្ញា វី ឌី​ណែ​ត ជា​កូនស្រី​ប​ង្កើ​របស់​តារាចម្រៀង ជើងចាស់ លោក ហួរ ឡា​វី ។ អ្នកខ្លះ​និយាយថា វី ឌី​ណែ​ត ច្រៀង​បទ​បរទេស​មាន​សម្លេង​ខ្ពស់ ស្រែក ស្រឡះ​ល្អ និង​ច្រៀង​បាន​ពិ​រោះ​ជាង សុខ សីឡា​លីន ទៅទៀត ហើយ​រូប​សម្ផស្ស​របស់​នាង​ក៏​សម រម្យ​ផងដែរ ។

សុខ សីឡា​លីន គូស្នេហ៍​ថ្មី​រាសី​ឡើង

តែ​ទោះជា​យ៉ាងណាក៏ដោយ​រវាង​អ្នកចម្រៀង​ច្រៀង​បទ​បរទេស​ទាំងពីរ​នេះ គឺ​ពួកគេ​មាន លក្ខណៈសម្បត្តិ​ប្រហាក់ប្រហែលគ្នា និង មាន​ចំណុច​ពិសេស​រៀងៗ​ខ្លូន​ផងដែរ ហេតុដូច្នេះ​គេ​នៅចាំ មើលថា តើន​រណា​នឹង​ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ជាង​នៅ​ថ្ងៃ​អនាគត ៕ យ៉ា​នុ​

សុខ សីឡា​លីន គូស្នេហ៍​ថ្មី​រាសី​ឡើង

សុខ សីឡា​លីន គូស្នេហ៍​ថ្មី​រាសី​ឡើង

សុខ សីឡា​លីន គូស្នេហ៍​ថ្មី​រាសី​ឡើង

សុខ សីឡា​លីន គូស្នេហ៍​ថ្មី​រាសី​ឡើង