អតីតមេប៉ុស្តិ៍ខ្ចុំក្រំាង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

កំពង់ស្ពឺ៖ អតីតមេប៉ុស្តិ៍នគរបាលខ្ចុំក្រំាង ដែលទើបចូលនិវត្តន៍ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ នៅម៉ោង ២៖៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវលំ ទើបជួសជុស ក្នុងភូមិស្រីសំពោង ឃុំខ្ចុំក្រំាង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជា សំប៊ី ភេទប្រុស អាយុ៥៧ឆ្នាំ ជាអតីតមេប៉ុស្តិ៍ខ្ចុំក្រំាង ទើបចូលនិវត្តន៍ មានទីលំនៅ ភូមិក្រំាងស្នួល ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយភាគីបង្កគ្រោះថ្នាក់ម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុ បានគេចខ្លួនបាត់។

មន្រ្តីនគរបាល បានបន្តទៀតថា ម៉ូតូទំាងពីរ ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ មុនពេលកើតហេតុ បានធ្វើដំណើរបញ្ច្រាសទិសគ្នា ខណៈម៉ូតូហុងដាគុបជ្រុង ពណ៌សំបកឳឡឹក គ្មានស្លាកលេខ បានបើកមកពីលិចទៅកើត រួចក៏ជ្រុលចង្កូតបុក ម៉ូតូ ហុងដាគុប ៥០ ពណ៌ទឹកប៊ិច ដែលកំពុងធ្វើដំណើរពីកើតទៅលិច បណ្តាលឲ្យលោក ជា សំប៊ី អតីតមេប៉ុស្តិ៍នគរបាលខ្ចុំក្រំាង ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា ក្រោយពីកើតហេតុ ជនបង្កម្ខាងទៀត បានរត់គេចខ្លួនបាត់ ដោយទុកចោលម៉ូតូនៅកន្លែងកើតហេតុ ភ្លាមៗនោះ កម្លាំងនគរបាល ក៏បានចុះទៅធ្វើការវាស់វែង និងធ្វើកោសល្យវិច្ច័យ រួចបានប្រគល់សពជូនក្រុមគ្រួសារ ដោយឡែកម៉ូតូទំាងពីរគ្រឿងនេះ ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកសំរោងទង ដើម្បីស្វែងរកម្ចាស់ម៉ូតូម្នាក់ទៀតដែលរត់គេចខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អតីតមេប៉ុស្តិ៍ខ្ចុំក្រំាង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

អតីតមេប៉ុស្តិ៍ខ្ចុំក្រំាង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

អតីតមេប៉ុស្តិ៍ខ្ចុំក្រំាង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់

អតីតមេប៉ុស្តិ៍ខ្ចុំក្រំាង ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់