អ្នកនាំ​ពាក្យ​ CNRP ស្នើសកម្មជន​បង្វែរពី​ ការវាយប្រហារ​តាម​ហ្វេសប៊ុក​ មកតាមដាន​សកម្មភាព​ បំផ្លាញ​ព្រៃឈើ​និង​ជីករ៉ែ​

ភ្នំពេញ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ (CNRP) បានហាមឃាត់មិនឲ្យ សកម្មជនរបស់គណបក្ស ជេរប្រមាថ វាយប្រហារ តាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដោយបង្វែរមកតាមដាន ការកាប់បំផ្លាញព្រៃឈើ និងការជីករ៉ែដោយខុសច្បាប់។

ការថ្លែងរបស់លោកនេះ បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយសកម្មជនបក្សជាង ១០០នាក់ មកពីបណ្តា ស្រុក-ក្រុងក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ ។

លោក យឹម សុវណ្ណ បានថ្លែងទៅកាន់អ្នកចូលរួមថា “សមាជិក-សមាជិកាទាំងអស់ក្នុងខេត្ត ហាមវាយប្រហារ ជេរប្រមាថ បែបអសីលធម៌ តាមបណ្តាញ សង្គមហហ្វេសប៊ុក ប៉ះពាល់ ទៅលើអ្នកដ៏ទៃ ដោយជំរុញឲ្យសកម្មជនបក្ស តាមដានសកម្មភាព អសកម្មដូចជា ការកាប់បំផ្លាញព្រៃឈើ ការជីករ៉ែខុសច្បាប់ ដើម្បីរាយការណ៍ ជូនរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំបក្ស រិះរកមធ្យោបាយដើម្បី ការពារផលប្រយោជន៍ជាតិ”៕