Cam-All Star ប៉ះ Muangthong United យប់មិញ មានអ្នកគាំទ្រជិត ៥ម៉ឺននាក់ចូលទស្សនា

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ សប្បុរសធម៌ដ៏ធំរវាងក្រុម Cambodian All Star របស់កម្ពុជា និងក្រុម Muangthong United របស់ថៃ នៅលើទីលាន ពហុកីឡដ្ឋានជាតិ យប់មិញនេះ គឺមានអ្នកគាំទ្រកម្ពុជា និងថៃចំនួន ៤៥,៦៣៧នាក់ បានចូលរួមទស្សនា ខណៈលទ្ធផលក្រុម ម្ចាស់ផ្ទះកម្ពុជា បានយកឈ្នះក្នុងលទ្ធផល ៤-៣ ។

នៅក្នុងការប្រកួត ដ៏អស្ចារ្យនេះ បានធ្វើឲ្យអ្នកទស្សនា ជក់ចិត្តជាខ្លាំង បន្ទាប់ពីកីឡាករក្រុមទាំងពីរ បើកការវាយសម្រុក ឥតឈប់ឈរ ជាពិសេសនៅ ដើមតង់ទី១ ក្រុមភ្ញៀវ Muangthong United បានធ្វើការនាំមុខ ២គ្រាប់នៅដើមតង់ទី១ ដែលធ្វើសម្រេចដោយកីឡាករ Chaiyawat Buran និងកីឡាករ Kasidech Wattayawong ប៉ុន្ដែនៅចុងតង់កីឡាករ Booysen Shane របស់កម្ពុជា ក៏រកបានគ្រាប់បាល់វាយបក ១គ្រាប់វិញផងដែរ ។

ចូលតង់ទី២ ខ្សែប្រយុទ្ធជនជាតិជប៉ុន Fukasawa Maxahiro បានបន្ថែម ១គ្រាប់ទៀត ជួយឲ្យក្រុម Cambodian All Star តាមស្មើ ២-២ នៅនាទីទី៥៣ ។ ក្រោយមកទើបខ្សែប្រយុទ្ធវ័យក្មេង របស់កម្ពុជា ចាន់ វឌ្ឍនាកា ជួយឲ្យក្រុមតំណាងប្រទេសកម្ពុជានេះ នាំមុខ ៤-២វិញម្ដង បន្ទាប់ពីគេធ្វើសម្រេច ២គ្រាប់ម្នាក់ឯង នៅនាទីទី៧៤ និង នាទីទី៧៧ ។ រហូតដល់នាទីទី៨០ ទើបកីឡាករ Sarac Yooyen រកបាន ១គ្រាប់ឲ្យក្រុមភ្ញៀវថៃ មុននឹងបញ្ចប់ការ ប្រកួតក្រុម Cambodian All Star ជាអ្នកឈ្នះ ៤-៣ ។

ក្រោយបញ្ចប់ការប្រកួតលោក ប្រាក់ សុវណ្ណារ៉ា ជាគ្រូបង្វឹកបានសម្ដែងការកោត សរសើរជាខ្លាំង ចំពោះកូនក្រុមខ្លួន ដែលអាចបង្កើតឱកាស វាយបករហូតទទួល បានជ័យជម្នះ បន្ទាប់ពីក្រុម Muangthong United ធ្វើការនាំមុខ ២គ្រាប់នៅដើមតង់ទី១ ទៅហើយនោះ ។ ប៉ុន្ដែលោកនឹងបន្ដ ការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនជាមួយក្រុម Buriram United ដែលជាក្រុមជើងឯក លីកកំពូលថៃ នៅថ្ងៃទី២៣ ខែមករាខាងមុខវិញម្ដង ។

ទន្ទឹមជាមួយគ្នា នោះតំណាងក្រុមហ៊ុន SCG ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ ក៏បានបង្ហើបឲ្យដឹងពីចំនួនអ្នកចូលរួមទស្សនាការប្រកួត ដ៏អស្ចារ្យ នេះ ផងដែរគឺមានចំនួន ៤៥,៦៣៧នាក់ ។ តំណាងក្រុមហ៊ុននោះ បានបន្ថែមថា ចំនួនអ្នកចូលរួមនេះ អាចទទួលថវិការប្រមាណជាង ៣ម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្រ គន្ធបុប្ឋា ព្រោះព្រឹត្តិការណ៍នេះធ្វើឡើង ក្នុងគោលបំណងសំខាន់ ដើម្បីរកថវិការជួយមន្ទីរពេទ្រគន្ធបុប្ឋា ។

លើសពីនេះ ជំនួបមិត្តភាពជាប្រវត្តិសាស្ដ្រ នេះដែរ ក៏ដើម្បីអបអរសាទរទំនាក់ទំនងកាទូត ខួបលើកទី៦៥ រវាងកម្ពុជា ថៃ និងអបអរសាទរ សមាហរណកម្ម សេដ្ឋកិច្ចអាស៊ាន តាមរយៈការប្រកួតបាល់ទាត់ រវាងក្រុមបាល់ទាត់តំណាង ប្រទេសកម្ពុជា និងក្រុមតំណាងប្រទេសថៃ ។ អ្វីដែលសំខាន់ គឺផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេស បានរួមចំណែកជួយដល់ កិច្ចការសង្គម តាមរយៈមន្ទីរពេទ្រ គន្ធបុប្ឋាផងដែរ ៕

Cam-All Star ប៉ះ Muangthong United យប់មិញ មានអ្នកគាំទ្រជិត ៥ម៉ឺននាក់ចូលទស្សនា

Cam-All Star ប៉ះ Muangthong United យប់មិញ មានអ្នកគាំទ្រជិត ៥ម៉ឺននាក់ចូលទស្សនា

Cam-All Star ប៉ះ Muangthong United យប់មិញ មានអ្នកគាំទ្រជិត ៥ម៉ឺននាក់ចូលទស្សនា

Cam-All Star ប៉ះ Muangthong United យប់មិញ មានអ្នកគាំទ្រជិត ៥ម៉ឺននាក់ចូលទស្សនា