កក្រើក យប់នេះសង្គ្រាម ក្រហម យកហង្ស ឬបិសាច?

ហង្សក្រហម Liverpool នឹងបើកទ្វារផ្ទះកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមគូប្រជែងធំ ក្នុងប្រវត្តិសាស្ត្រ បិសាចក្រហម Manchester United ក្នុងការប្រកួត Premier League សប្ដាហ៍ទី២២ នាវេលាម៉ោង០៩:០៥យប់នេះ។

កក្រើក យប់នេះសង្គ្រាម ក្រហម យកហង្ស ឬបិសាច?

Liverpool និង Man Utd គឺជាក្រុមដែលជោគជ័យជាងគេបំផុតនៅលីកកំពូលអង់គ្លេស ហើយក៏ជាសត្រូវស្លាប់រស់នឹងគ្នារាប់ទសវត្សរ៍មកហើយដែរ។ ជួបគ្នាជើងទី១ រដូវកាលនេះនៅ Old Trafford បិសាចក្រហម បំបាក់ហង្សក្រហម ៣-១។ ដូច្នេះចាំមើលថាយប់នេះ ហង្សអាចសងសឹកបិសាចវិញបាន ឬយ៉ាងណា?

ជើងកីឡាករ៖

កក្រើក យប់នេះសង្គ្រាម ក្រហម យកហង្ស ឬបិសាច?

ម្ចាស់ផ្ទះ ហង្សក្រហមរបស់លោក Jurgen Klopp នឹងអវត្តមានកីឡាករសំខាន់ Key Players ទាំង២រូបគឺ Daniel Sturridge និង Philippe Coutinho ដោយសាររបួសរយៈពេលយូរ ខណៈដែលខ្សែការពារ Martin Skrtel និង Dejan Lovren ក៏នឹងខកខានប្រកួតនេះដូចគ្នា ដូច្នេះ១១នាក់ដំបូងរបស់ Liverpool អាចជា៖ Mignolet; Clyne, Toure, Sakho, Moreno; Henderson, Milner, Can; Lallana, Ibe, Firmino។

កក្រើក យប់នេះសង្គ្រាម ក្រហម យកហង្ស ឬបិសាច?

រីឯក្រុមភ្ញៀវបិសាចក្រហម របស់លោក Louis van Gaal វិញ នឹងអវត្តមាន Bastian Schweinsteiger ដោយសាររបួសជង្គង់ ខណៈដែល Michael Carrick ក៏របួសដូចគ្នា។ រីឯ Adnan Januzaj ដែលទើបត្រឡប់ពី Dortmund នោះ អាចនឹងចូលលេងនៅចុងម៉ោង ដូច្នេះ១១នាក់ដំបូងរបស់ Man Utd អាចជា៖ De Gea; Darmian, Smalling, Blind, Young; Fellaini, Schneiderlin; Herrera, Mata, Martial; Rooney។

ប្រវត្តិជួបគ្នា និងស្ថិតិមួយចំនួន៖

កក្រើក យប់នេះសង្គ្រាម ក្រហម យកហង្ស ឬបិសាច?

 

– ជួបគ្នា៨ដងចុងក្រោយ Man Utd ឈ្នះ៦, Liverpool ឈ្នះ២ ប៉ុន្តែបើនៅ Anfield ៧ប្រកួតចុងក្រោយ Liverpool ឈ្នះ៤, Man Utd ឈ្នះ២, ស្មើគ្នា១។

– ៤ប្រកួតក្នុងដីរបស់ Liverpool ចុងក្រោយ មិនស្គាល់ពាក្យចាញ់ទេ ដោយឈ្នះ២ ស្មើ២។ រីឯខ្សែប្រយុទ្ធ Christian Benteke ធ្លាប់ស៊ុតចូល Man Utd ទាំង៣ប្រកួតចុងក្រោយរបស់គេ។

– Man Utd ឈ្នះតែ១ដងប៉ុណ្ណោះ ក្នុងការប្រកួតលីក៨ដងចុងក្រោយ ដោយស្មើ៤ ចាញ់៣៕

ប្រភព៖ សប្បាយ