ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Vincent Kompany ខ្សែការពារ​ប្រធាន​ក្រុម​ក្លិប​Man City ជួបនឹង​ហេតុការណ៍​ដ៏​អាក្រក់​មួយ ក្រោយ​ពី​យន្តហោះ​របស់​ខ្លួន​រអិល​ធ្លាក់​ផ្លូវ ខណៈ​ពេល​កំពុង​ហោះ​ឡើង​នៅ​អាកាសយានដ្ឋាន​ក្រុង​ណ័​រវិច កាលពី​ថ្ងៃ​ទី​១០ មក​រា ប៉ុន្តែ​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ ។ 

បច្ចុប្បន្ន Vincent Kompany កំពុង​សម្រាក​ព្យាបាល​កំភួនជើង ប៉ុន្តែ​ត្រូវធ្វើ​ដំណើរ​ទៅ​ទស្សនាការ​ប្រកួត​របស់​ក្លិប​ក្នុង​FA Cup ជុំ​ទី​៣ ដែល​Man City ផ្ដួល​ក្លិប​Norwich City៣-០ កាលពី​ថ្ងៃ​ទី​៩ មក​រា កន្លង​ទៅ ។ នៅ​ក្នុង​យន្តហោះ​នោះ មាន​សមាជិក​គ្រូបង្វឹក​ក្លិប​Man City ជា​ច្រើន​រូប​ធ្វើ​ដំណើរ​ជាមួយ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ក្នុង​ហេតុការណ៍​នេះ​ទេ ដោយសារ​ប្រធាន​ក្រុម​ក្លិប​Man City​រូប​នេះ​អាច​បញ្ជា​យន្តហោះ​របស់​ខ្លួន​ឱ្យ​ឈប់​នៅ​លើ​វាលស្មៅ​ក្បែរផ្លូវ​បាន​ដោយ​សុវត្ថិភាព ៕