ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ​៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហាន​ដំបូងមកថា ​នៅវេលាម៉ោង២និង២៨នាទីរសៀល​ថ្ងៃទី១៧មករានេះ ​ទីតំាងផលិតកំាជ្រួចភ្លើង​មួយកន្លែងកំពុងត្រូវ​បានភ្លើងកំពុងបំផ្លាញមិនទាន់​ដឹងពីមូលហេតុ​ ស្ថិតនៅក្នុងភូមិ-​សង្កាត់៤ ក្រុងព្រះសីហនុ ។

សេចក្តីរាយការណ៍​បានបន្តថានៅពេលនេះ ​រថយន្តពន្លត់អគ្គិភ័យនៃស្នង​ការដ្ឋាននគរបាលខេត្តកំពុង​ចេញអន្តរាគមន៍បាញ់ពន្លត់ ​ខណៈភ្លើងនិង​ស្នូរកំាជ្រួចផ្ទុះបានកើត​ឡើងបង្កឲ្យ​មានកាភ្ញាក់ផ្អើលនៅក្រុងព្រះសីហនុ ៕