«​ទឹកដោះគោ​» អាចជួយ​ឱ្យ​សក់ត្រង់​បាន

Doliprane TVC

​សក់ត្រង់​ហើយ​ភ្លឺរលោង​ជា​ម៉ូដ​សាមញ្ញ និង ស័ក្តិសម​គ្រប់​ទម្រង់​មុខ ។ សុភាពនារី ដែល​ចង់បាន​សក់ត្រង់ ហើយ​ចូលចិត្ត​អ៊ុតសក់​ត្រង់​ដោយ​ភ្លេច​គិតពី​ផល​រំខាន​ធ្វើឱ្យ​សក់​ប្រែជា​ស្ងួត និង អាច​អាល់​ឡែក​ហ្ស៊ី​ស្បែកក្បាល​ទៀតផង ។ ដើម្បី​គេចផុត​ពី​បញ្ហា​នេះ សុភាពនារី​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​ដោយ​ខ្លួនឯង​ដោយ​ចំណាយ​ពេលធ្វើ​ត្រឹមតែ​ពីរ ឬ បី​ដង​ក្នុង​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។

*​ទឹកដោះគោ ៖ សម្បូរ​ដោយសារ​ធាតុ​សំណើម​ជួយ​ឱ្យ​សក់ត្រង់ និង ផ្តល់​ប្រូតេអ៊ីន បំប៉ន​សរសៃសក់​ធ្វើឱ្យ​សក់​រលោង​ហើយ​ត្រង់ ។​
* វិធី​ធ្វើ
– លាយ​ទឹកដោះគោ និង ទឹក​ក្នុង​បរិមាណ​កន្លះ​កែវ​ស្មើៗ​គ្នា ចាក់​ចូលក្នុង​ដប​សម្រាប់​បាញ់​ដូច​ស្ប្រ៉ៃ ។ សិតសក់​ឱ្យ​ត្រង់​ស្មើ បាញ់​លើស​ក់ រួច​សិតសក់​ម្តងទៀត ។ ទុកចោល ៣០ នាទី ឱ្យ​ជ្រាប​សព្វ​សក់ បន្ទាប់ មក​កក់សក់​ដោយ​ប្រើ​សាប៊ូ និង សាប៊ូ​បន្ទន់ ។​
– លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​ជាមួយ​ទឹក​ទឹកដោះគោ ១ ពែង បន្ថែម​ស្ត្រ៊​ប៊ឺ​រី ៣-៤ ផ្លែ (​ប៉ន់​ឱ្យ​ម៉ដ្ឋ​) ។ លាប​ល្បាយ​នេះ​លើស​ក់រួច​យក​កន្សែងពោះគោ​រុំ​សក់ ទុកចោល​ប្រមាណ ២ ម៉ោង ។ កក់សក់​ដោយ​ប្រើ​សាប៊ូ​ប្រភេទ​ស្រាល បន្ទាប់មក​សិតសក់​ដោយ​ប្រើ​ក្រាស​ធ្មេញ​រង្វើល​ហើយ​ទុកឱ្យ​ស្ងួត ៕លក្ខិណា​