ផលិតផល​ប្រើប្រាស់ ៦ ប្រភេទ​ បង្ក​ជំងឺមហារីកដែល​អ្នក​មិន​នឹកស្មាន​

Doliprane TVC

​មនុស្ស​តែងតែ​ជឿជាក់ថា ផ្ទះ និង សម្ភារ​ទាំងអស់​នៅក្នុង​ផ្ទះ​គឺជា​របស់​យើង ហើយ​យើង​ស្រឡាញ់​ពេញចិត្ត​អ្វីៗ​ទាំងនេះ ។ ប៉ុន្តែ​តាម​ការពិត​អ្វីៗ​មានការ​ប្រែប្រួល​ដោយសា​រថា​របស់របរ​ក្នុងផ្ទះ​មាន​បង្កប់​នូវ​កត្តា​ជាច្រើន​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។ ជាក់ស្តែង​មកដល់ពេលនេះ មាន​ព័ត៌មាន​ជាច្រើន​ត្រូវបាន​គេ​ចែករំលែក​អំពី Infamous formaldehyde សារធាតុ Nitrobenzene និង Methylene chloride ជា​សារ​ធាតុគីមី​អាច​បង្ក​ឱ្យ​កើត​ជំងឺមហារីក ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា ជ័រ កៅស៊ូ ថ្នាំលាបសក់ ទឹកអប់ សាប៊ូកក់សក់ ។​ល​។

​សូម​ពិនិត្យមើល​ទៅលើ​សម្ភារ​ប្រើប្រាស់​មួយចំនួន​ដែល​អ្នក​ធ្លាប់​គិតថា​វា​មិន​បង្ក គ្រោះថ្នាក់​ដល់​សុខភាព ហើយ​ឈ្វេងយល់​អំពី​បញ្ហា​សុខភាព​ដែល​សម្ភារ​ទាំងនោះ​អាច​បង្ក ឡើង​។ បន្ទាប់មក​អ្នក​គួរតែ​ប្រាកដថា​ក្នុងផ្ទះ​របស់​អ្នក​មិនមាន​ឧបករណ៍​ដ៏​គ្រោះថ្នាក់​ទាំងនោះ ដើម្បី​ជួយ​ឱ្យ​សមាជិក​ក្នុង​គ្រួសារ​គេច​ផុតពី​ជំងឺមហារីក ។

១ – ទឹកអប់​សម្រាប់​បាញ់​ក្នុងផ្ទះ បន្ទប់ ឬ ការិយាល័យ
​ប្រភេទ​មួយចំនួន​នៃ​ទឹកអប់​សម្រាប់​បាញ់​ឱ្យ​ក្រអូប​ក្នុងផ្ទះ​អាច​បណ្តាលឱ្យ​កើត​ជំងឺមហារីក ដោយសារតែ​សមាសធាតុ​គីមី​ងាយ​នឹង​ហោះចូល​ក្នុង​បរិយាកាស និង បណ្តា​ជាតិពុល ដូចជា Phthalate esters ដែលមាន​នៅក្នុង​ផលិតផល​នេះ ។ ក្រុមប្រឹក្សា​ការពារ​ធនធានធម្មជាតិ NRDC (Natural Resources Defense Council) បានធ្វើការ​សិក្សា​ទៅលើ​ផលិតផល ទឹកអប់​បាញ់​បន្ទប់​ចំនួន ១៣ ប្រភេទ ដែលមាន​ឈ្មោះ​ល្បី​បាន​រកឃើញថា​មាន​ផ្ទុក​សារធាតុ​គីមី ដែល​អាចធ្វើឱ្យ​ជំងឺ​រលាក​ច្រមុះ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន និង ប៉ះពាល់​សុខភាព​បន្ត​ពូជ​ផងដែរ ។​

ផលិតផល​ប្រើប្រាស់ ៦ ប្រភេទ​ បង្ក​ជំងឺមហារីកដែល​អ្នក​មិន​នឹកស្មាន​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​កាលពី​ឆ្នាំ ២០០៨ របស់ Anne Steinemann មកពី​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ង​តោន​ថា បណ្តា​ទឹកអប់​បាញ់​ផ្ទះ​ដែល​ត្រូវបាន​គេ​យកមក​ពិសោធ​គឺ មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ក្នុងនោះ​មាន​សារធាតុ​ដែល​បង្ក​ជំងឺមហារីក ។ សារធាតុ គីមី​គ្រោះថ្នាក់​ទាំងនេះ​ក៏​មិន​ត្រូវបាន​គេ​សរសេរ​នៅលើ​ស្លាក​របស់​ផលិតផល​ដែរ ។ ដើម្បី ដោះស្រាយ​បញ្ហា​នេះ​អ្នក​អាច​សាកល្បង​ប្រើប្រាស់​ប្រេង​ក្រអូប​ដែល​ត្រូវបាន​គេ​ផលិត​ពី ធម្មជាតិ​សុទ្ធសាធ ។​

២ – ទៀន​
​យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​គណៈកម្មកា​រ​ដើម្បី​សុវត្ថិភាព​ផលិតផល​ប្រើប្រាស់ នៅ​អាមេរិក (CPSC) ៤០ ភាគរយ នៃ​ផលិតផល​ទៀន​ក្នុង​ទីផ្សារ​មាន​ផ្ទុក​សំណ​នៅក្នុង​ខ្សែ បណ្តូល​របស់​វា ។ ទៀន​ក្លិនក្រអូប​ស្ទើរតែ​ទាំងអស់​មាន​ផ្ទុក​លោហធាតុ​នេះ ។ សារធាតុ​ក្រអូប ធ្វើឱ្យ​សរសៃ​បណ្តូល​ទៀន​មាន​សភាព​ទន់​ពិបាក​ប្រើប្រាស់ ដូច្នេះ​ទើប​អ្នក​ផលិត​បញ្ចូល​សំណ​ដើម្បីឱ្យ​វា​បាន​រឹង ។​ ​ទៀន​ដែលមាន​ផ្ទុក​សំណ​មួយ​ដើម​នឹង​អាច​ប៉ះពាល់​សុខភាព​កុមារ ហើយ​អ្នក​ដែល​បាន ស្រូប​ក្លិន​ផ្សែង​ទៀន​នេះ​អាច​នឹងមាន​បញ្ហា​ច្របូកច្របល់​អ័រម៉ូន បញ្ហា​សមត្ថភាព​រៀនសូត្រ បញ្ហា​ឥរិយាបទ និង បញ្ហា​សុខភាព​ផ្សេងៗ​ទៀត ។ប្រសិន​អ្នក​ចង់​ប្រើ​ទៀន​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ចូរ​ប្រើ​ទៀន​ដែល​ធ្វើ​អំពី ក្រមួនឃ្មុំ និង សរសៃ​បណ្តូល​ធ្វើ​អំពី​កប្បាស ។

ផលិតផល​ប្រើប្រាស់ ៦ ប្រភេទ​ បង្ក​ជំងឺមហារីកដែល​អ្នក​មិន​នឹកស្មាន​

៣ – សម្ភារ​សម្រាប់​គូរគំនូរ​
​សម្ភារ​សម្រាប់​គូរគំនូរ​ខ្លះ ដូចជា ទឹក​ថ្នាំ​រលោង Epoxy ថ្នាំ​ពណ៌ និង ទឹក​ថ្នាំ​សម្រាប់​រំលាយ​ជ័រ ឬ ដៃ​ខ្មៅ​ប្រើ​ទឹក​ថ្នាំ​មិនអាច​លុប​បានជា​ដើម សុទ្ធ​តែមាន​ផ្ទុក​សារធាតុ​គីមី ដែលនាំឱ្យ​អាល់​ឡែក​ហ្ស៊ី​របួស និង មហារីក ។​ ​កុមារ​តែងតែ​ជា​អ្នករងគ្រោះ​ច្រើនជាងគេ ព្រោះ​រាងកាយ​របស់​ពួក គេ​ស្ថិតក្នុង​ដំណាក់កាល​រីកចម្រើន​ខ្លាំង​បើ​ធៀប​នឹង​មនុស្សពេញវ័យ ។ ដូច្នេះ​សូម​កាត់បន្ថយ​ការ​ប្រឈម​នឹង​សម្ភារ​ដែលមាន​គ្រោះថ្នាក់​នេះ ។

ផលិតផល​ប្រើប្រាស់ ៦ ប្រភេទ​ បង្ក​ជំងឺមហារីកដែល​អ្នក​មិន​នឹកស្មាន​

៤ – សាប៊ូកក់សក់​
​មិន​ដូច​ទៅនឹង​អ្វីដែល​អ្នក​រាល់គ្នា​រំពឹង​នោះទេ សាប៊ូកក់សក់​មាន​ផ្ទុក​សមាសធាតុ​ពុល​ជាច្រើន ។ មកដល់ពេលនេះ​នៅ​មិនទាន់មាន​ការយល់ស្រប​គ្នា​អំពី​ផលប៉ះពាល់​របស់​សាប៊ូ បើ​ទោះ​វា​អាច​បណ្តាលឱ្យ​កើត មហារីក ដែល​ការស្រាវជ្រាវ​នៅតែ​បន្ត ។ ប្រសិន​អ្នក​ចង់​មាន​សុវត្ថិភាព នៅពេល​កក់សក់ សូម​សាកល្បង​ប្រើ​របស់​ធម្មជាតិ​ដូចជា​ក្រូចសើច ក្រូចឆ្មារ​ជាដើម ។​

ផលិតផល​ប្រើប្រាស់ ៦ ប្រភេទ​ បង្ក​ជំងឺមហារីកដែល​អ្នក​មិន​នឹកស្មាន​

៥ – ផលិតផល​ទប់ស្កាត់​ក្លិន​ញើស​
​ផលិតផល​បំបាត់​ក្លិន និង ទប់ស្កាត់​ញើស​ធម្មតា​មាន​ផ្ទុក​សមាស ធាតុ​មួយចំនួន​ទាក់ទិន​នឹង​ជំងឺមហារីក ។ ការប្រើប្រាស់​ផលិតផល​ខាងលើ ក្នុង​រយៈពេល​យូរ សារធាតុ​គីមី​ពុល​នឹង​អាច​ជ្រាបចូល​ក្នុង​រាងកាយ​តាមរយៈ​ស្បែក ។ គួរ​ពិចារណា​ក្នុងការ​កាត់បន្ថយ ឬ ឈប់​ប្រើ​ផលិតផល​ដែល មិនមាន​ការពេញនិយម ឬ មិន​គួរឱ្យ​ទុកចិត្ត ។

ផលិតផល​ប្រើប្រាស់ ៦ ប្រភេទ​ បង្ក​ជំងឺមហារីកដែល​អ្នក​មិន​នឹកស្មាន​

៦ – ក្បាល​ផ្កាឈូក​ជ័រ​
​ក្បាល​ផ្កាឈូក​ជ័រ​មិន​ត្រឹមតែ​បញ្ចេញ​សារធាតុ​គីមី​ទៅក្នុង​ទឹក​ដែល​អ្នក បម្រុង​នឹង​ងូត​នោះទេ តែ​វា​ក៏​ជះ​ចំហាយ​ពុល​ទៅក្នុង​បរិយាកាស​ដែល​គេ ហៅថា VOC (Volatile Organic Compound)) ។​សូម​ថែរក្សា​សុខភាព​អ្នក​ដោយ​ចៀសវាង​ផលិតផល​ធ្វើ​អំពី​ជ័រ ហើយងាក​មក​ប្រើ​ផលិតផល​ធ្វើ​អំពី​លោហធាតុ​មិន​ច្រែះ​ដែលមាន​គុណភាព​ល្អ ៕ បុត្រ​

ផលិតផល​ប្រើប្រាស់ ៦ ប្រភេទ​ បង្ក​ជំងឺមហារីកដែល​អ្នក​មិន​នឹកស្មាន​