ជើងខ្លាំង​មកពីថៃ​ល្បីថាវាយចេះ​មិន​ឈឺ ដល់​ពេល​ប៉ះ ឡៅ ចន្ទ្រា ហូរឈាម​ពេញមុខ (មានវីដេអូ)

ពិតជា​មិនធម្មតាមែន​កីឡាករ​ឆ្លងដែន​មក​ពីប្រទេសថៃ Sam A ល្បីថា​វាយ​មិន​ចេះ​ឈឺ តែ​មក​ប៉ះជាមួយនឹង​ជើងខ្លាំង ឡៅ ចន្ទ្រា ធ្វើអ្វីមិន​កើត ហើយ​បែរ​ជា​ហូរ​ឈាម​ពេញ​មុខ​ទៀត​។ 
ការប្រកួតដ៏កក្រើក​ រវាង​ជើងខ្លាំងមក​ពី​ប្រទេសថៃ Sam A និង​ឡៅ ចន្ទ្រា​ កាល​ពីថ្ងៃម្សិល​មិញ​នេះ ធ្វើឲ្យ​អ្នក​ចូលរួម​ទស្សនាផ្ទាល់​ស្រែក​ហោរកញ្ជ្រាវ​ពេញ​សង្វៀន PNN ។ ទន្ទឹម​នឹង​នេះផងដែរ ឡៅ ចន្ទ្រា នៃព្រះរាជាណាចក្រកម្ពុជា ពិតជា​ធ្វើបាន​ល្អ ដោយប្រើកណ្តោប់​ដៃវាយចំពេញមុខៗ Sam A តាំងពីទឹកទីមួយមក​ម្ល៉ះ រហូត​ដល់ទឹក​ទី ៣ ទើបមា​នស្នាម​ឈាម​នៅលើផ្ទៃមុខ។
តែទោះជាយ៉ាងណាការប្រកួត​ដ៏ស្វិត​ស្វាញ​ពេញ ៥ ទឹកនេះ ឡៅ ចន្ទ្រា មិន​អាច​ផ្តួល​កីឡាករជើងខ្លាំង​ថៃរូបនេះ​ឲ្យ​សន្លប់បានឡើយ គឺឈ្នេះ​ត្រឹម​ពិន្ទុះតែប៉ុណ្ណោះ។ ដូច្នេះ​ចង់ជ្រាប​ច្បាស់ថា ការប្រកួតរបស់ជើងខ្លាំងទាំងពីរនេះពិតជាអស្ចារ្យប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោម៖
 
ជើងខ្លាំង​មកពីថៃ​ល្បីថាវាយចេះ​មិន​ឈឺ ដល់​ពេល​ប៉ះ ឡៅ ចន្ទ្រា ហូរឈាម​ពេញមុខ (មានវីដេអូ)

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!