វិធីសាស្ត្រ​ជួយ​ឲ្យ​កូន ញ៉ាំ​អាហារ​បាន​ច្រើន

វិធីសាស្ត្រ​ជួយ​ឲ្យ​កូន ញ៉ាំ​អាហារ​បាន​ច្រើន

​ពេល​និយាយ​រឿង​អាហារ កូន​ក្មេង​ខ្លះ ពិបាក​និយាយ​ណាស់ គឺ​មិន​ព្រម​ញ៉ាំ​ឡើយ​។ ថ្ងៃ​នេះ​គេ​អាច​ញ៉ាំ​ច្រើន ប៉ុន្តែ ថ្ងៃស្អែក គេ​មិន​ញ៉ាំ​សោះ ក៏មាន​ដែរ​។ ​ដូច្នេះ តើ​អ្នក​ម្តាយ​គ្រប់រូប​គួរ​ធ្វើ​ដូចម្តេច ទើប​ធ្វើ​ឲ្យ​កូន​ញ៉ាំ​ចំណី​បាន​ទៀងទាត់ និង​ច្រើន​ទៀត​នោះ​?

​ពណ៌​អាហារ​
​ពណ៌​អាហារ ដើរ​តួនាទី​សំខាន់​ណាស់ ក្នុងការ​ធ្វើឲ្យ​កុមារ​ញ៉ាំ​បាន​ច្រើន​។ កុមារ​ភាគច្រើន នឹង​ចូល​ចិត្ត​អាហារ ដែល​មាន​ការ​រចនា​ជាពិសេស មើល​ទៅ​ស្អាត និង​ចម្រុះ​ពណ៌​។​

​ក្លិន​
​ក្លិន​របស់​អាហារ ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​ធ្វើឲ្យ​កុមារ ញ៉ាំ​អាហារ​បាន​ច្រើន​ផង​ដែរ​។ ក្លិន នឹង​ធ្វើឲ្យ​កុមារឃ្លាន ឬ​ស្រក់ទឹកមាត់​។ ក្លិន ធ្វើឲ្យ​កុមារ​ចាប់អារម្មណ៍​ខ្លាំង ទៅ​លើ​អាហារ​នោះ​។​

​រូបរាង​
​តើ​អ្នក​មាន​ដឹង​ទេ​ថា កុមារ​នឹង​ញ៉ាំ​នំប៉័ង ដែល​មាន​រាង​ជា​រង្វង់ ការ៉េ ឬ​ត្រីកោណ ច្រើន​ជាង​នំប៉័ង​ដែល​មាន​រាង​ធម្មតាៗ​។ បាយ ក៏​ដូចគ្នា​ផងដែរ គឺថា អ្នក​ត្រូវ​មាន​ការច្នៃប្រឌិត ធ្វើ​វាឲ្យ​ចេញ​ជា​រូងរាង​ផ្សេង ដើម្បី​ធ្វើឲ្យ​គេ​ចាប់​អារម្មណ៍ និង​ចង់​ញ៉ាំ​។​

​ឈ្មោះ​
​ក្រៅពី​ក្លិន រូបរាង និង​ពណ៌ ឈ្មោះ​របស់​អាហារ ក៏​ធ្វើឲ្យ​កុមារ​ចាប់អារម្មណ៍ និង​ចង់​សាកល្បង​រសជាតិ​របស់​វា​ដែរ​។ ឧទាហរណ៍ ពង​ទា​ចៀន អ្នក​អាច​ហៅថា ព្រះអាទិត្យ​ទើប​រះ​។​ល​។​

​រសជាតិ​
​ទោះបីជា​អ្នក​ធ្វើ​ស្អាត​យ៉ាងណា ក្លិន​ឈ្ងុយ​គួរ​ឲ្យ​ចង់​ញ៉ាំ​ប៉ុណ្ណា ស្អាត​ប៉ុណ្ណា​ក៏​ដោយ តែបើ​រសជាតិ​អន់ គេ​ច្បាស់​ជា​មិន​ញ៉ាំ​ដដែល​ហ្នឹង​។ ដូច្នេះ យក​ល្អ អ្នក​គួរតែ​ទៅ​រៀន​ធ្វើ​ម្ហូប​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។