តោះ! មកសាកល្បង តិចនិកងាយៗ ដើម្បីកម្ចាត់កោសិកាចាស់ៗ ដែលងាប់ចេញពីផ្ទៃមុខ

ការកម្ចាត់កោសិកាចាស់ៗ ដែលងាប់ចេញពីផ្ទៃមុខ គឺជាដំណើរការដ៏សំខាន់ ក្នុងការរក្សាស្បែកឲ្យមានសុខភាព ល្អ ជួយសម្អាតកោសិកាដែលងាប់ ចេញពីស្រទាប់ស្បែក និងជួយក្នុងដំណើរការឈាមរត់ផងដែរ។ មិនតែប៉ុណ្ណោះ ការច្រឹបយកកោសិកាងាប់ៗទាំងនោះចេញ ក៏អាចជួយស្បែកភ្លឺរលោង និងជួយឲ្យស្បែកមើលទៅ ក្មេងជាងវ័យថែមទៀតផង។

ខាងក្រោមនេះជាវិធីសាស្ត្រ បែបធម្មជាតិ ដែលងាយស្រួលអនុវត្ត ដើម្បីកម្ចាត់កោសិកា ដែលងាប់ៗទាំងនោះ ចេញពីផ្ទៃមុខ៖

1. ស្ករ​ ស និងប្រេងអូលីវ៖ ស្ករ និងប្រេងអូលីវ ក៏មានប្រសិទ្ធិភាពខ្ពស់ ក្នុងការកម្ចាត់កោសិកាដែលងាប់ៗ ចេញពីផ្ទៃមុខផងដែរ។

វិធីធ្វើ៖ លាយប្រេងអូលីវ មួយស្លាបព្រា ជាមួយស្ករ ស មួយស្លាព្រាដែរ ហើយច្របល់វាឲ្យសប់ រួចយកវាមកលាប ទៅលើផ្ទៃមុខថ្នមៗ ជាចលនារាងជារង្វង់។​ ទុកវាមួយសន្ទុះ រួចក៏លាងសម្អាតជាមួយ ទឹកធម្មតាជាការស្រេច ។

តោះ! មកសាកល្បង តិចនិកងាយៗ ដើម្បីកម្ចាត់កោសិកាចាស់ៗ ដែលងាប់ចេញពីផ្ទៃមុខ

2. ស៊ុត ស និងទឹកឃ្មុំ៖ ការបញ្ចូលគ្នា រវាង ស៊ុតផ្នែក ស ជាមួយនឹងទឹកឃ្មុំ គឺជាវិធីសាស្ត្រមួយទៀត ដើម្បីកម្ចាត់ កោសិកាដែលងាប់ៗ ចេញពីស្បែក។ មិនតែប៉ុណ្ណោះ អ្នកក៏អាចបន្ថែម ទឹកក្រូចឆ្មា ដើម្បីទទួលបានលទ្ធផល រឹតតែល្អផងដែរ។ ហើយម៉ាសនេះដែរ ល្អបំផុតសម្រាប់ផ្ទៃមុខ ដែលមានជាតិខ្លាញ់។

វិធីធ្វើ៖ លាយគ្រឿងផ្សំទាំងនោះបញ្ចូលគ្នាឲ្យសប់ ហើយយកវាទៅលាបឲ្យសប់ពេញផ្ទៃមុខ រួចទុកវានៅលើ ផ្ទៃមុខមួយសន្ទុះ សឹមលាងទឹកចេញជាការស្រេច។

តោះ! មកសាកល្បង តិចនិកងាយៗ ដើម្បីកម្ចាត់កោសិកាចាស់ៗ ដែលងាប់ចេញពីផ្ទៃមុខ

3. ទឹកឃ្មុំ និងប្រេងផ្កាឈូករ័ត្ន៖ ការលាយចូលគ្នារវាង ទឹកឃ្មុំ និងប្រេងផ្កាឈូរ័ត្ន គឺល្អបំផុតសម្រាប់ប្រភេទ ស្បែកស្ងួត។ មិនតែប៉ុណ្ណោះ អ្នកក៏អាចយកពងមាន់ មកលាយបញ្ចូលជាមួយក៏បានដែរ។

វិធីធ្វើ៖ យកគ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា រួចយកទៅលាបឲ្យសប់ពេញផ្ទៃមុខ។ ទុកវាមួយសន្ទុះ រួចសឹមលាងទឹកចេញ ជាមួយទឹកត្រជាក់ជាការស្រេច។ អ្នកអាចប្រើម៉ាសនេះម្តងក្នុងមួយអាទិត្យ អ្នកនឹងទទួល បានលទ្ធផលដ៏អស្ចារ្យ ជាក់ជាមិនខាន៕

តោះ! មកសាកល្បង តិចនិកងាយៗ ដើម្បីកម្ចាត់កោសិកាចាស់ៗ ដែលងាប់ចេញពីផ្ទៃមុខ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត