ឃាត់ខ្លួនយុវជនម្នាក់ និងរឹបអូសបានគ្រឿងញៀន ៤កញ្ចប់ធំ ទម្ងន់២៤.២៧ក្រាម

កោះកុង៖ ដោយអនុវត្តន៏ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពីភូមិ-ឃុំមានសុវត្ថិភាព តាមបទបញ្ជារបស់លោកស្នងការដ្ឋាន នគរបាលខេត្ត នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ កម្លាំងនៃស្នងការដ្ឋាន នគរបាលខេត្តកោះកុង បានចុះប្រតិបត្តិការ ក្តៅគគុក ឆែកឆេរផ្ទះ មួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

លោក យឹម ផេង ស្នងការរងទទួលផែនការិយាល័យកណ្តាលប្រឆាំងបទល្មើសបានឲ្យដឹងថា មុននឹងចុះប្រតិបត្តិការទីតាំងនេះ កម្លាំងលោកបាន ស៊ើបសង្កេត យូរណាស់មកហើយ មុននឹងបង្ក្រាប់ទីតាំងខាងនេះបាន។

លោក យឹម ផេង បានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ ស៊ីវ ប៊ុនធីប ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅទីតាំងខាងលើ ហើយសមត្ថកិច្ច ធ្វើការឆែកឆេរ រកឃើញថ្នាំញៀន ចំនួន ៤កញ្ចប់ធំ ប្រភេទម៉ាទឹកកកមានទម្ងន់២៤.២៧ក្រាម រួមទាំងប្រដាប់ជក់ផងដែរ។

លោកបានបញ្ជាក់ទៀងថា លោកសូមអំពាវរនាវ ដល់ប្រជាពលរដ្ឋ មេត្តាជួយសហការណ៏ ក្នុងការផ្ទល់ព័ត៌មាន ជូនសមត្ថកិច្ច ឲ្យបាទូលំទូលាយ ហើយសមត្ថកិច្ច រង់ចាំទទួលព័ត៌មាន គ្រប់ ២៤ម៉ោង និងគ្រប់តំបន់ទាំងអស់ ដើម្បីភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រជាពលរដ្ឋកម្លាំងលោក មិនគិតពីការនឿយហត់ឡើយព្រោះនេះ ជាតួនាទីរបស់លោក។ ចំពោះ ជនសង្ស័យសមត្ថកិច្ច កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ទៅសាលាដំបងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

ឃាត់ខ្លួនយុវជនម្នាក់ និងរឹបអូសបានគ្រឿងញៀន ៤កញ្ចប់ធំ ទម្ងន់២៤.២៧ក្រាម

ឃាត់ខ្លួនយុវជនម្នាក់ និងរឹបអូសបានគ្រឿងញៀន ៤កញ្ចប់ធំ ទម្ងន់២៤.២៧ក្រាម