ប្រទេស៥ ក្នុងលោក ដែលប្រជាជន មិនទាន់មាន អ៊ីនធឺណិតប្រើ ទូលំទូលាយ

របាយការណ៍ របស់ធនាគារ ពិភពលោក World Bank ថ្មីៗនេះ បានរកឃើញថា ប្រទេសចំនួន៥ លើគេដែលប្រជាជន ជាច្រើនគ្មានអ៊ីនធឺណិត ប្រើបានច្រើន និងទូលំទូលាយដូចប្រទេសដទៃ គឺប្រទេសឥណ្ឌា ចិន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងបង់ក្លាដេស។

ប្រទេស៥ ក្នុងលោក ដែលប្រជាជន មិនទាន់មាន អ៊ីនធឺណិតប្រើ ទូលំទូលាយ

 

របាយការណ៍នេះឈ្មោះ Digital Dividends បានបញ្ជាក់ថានៅ ទូទាំងពិភពលោក មានអ្នកប្រើប្រាស់ អ៊ីនធឺណិតសរុបចំនួន ៣,២ពាន់លាននាក់ ក្នុងចំណោមប្រជាជន សរុបលើផែនដី ៧,៤ពាន់លាននាក់ ដែលមនុស្ស ៥៧% គ្មានអ៊ីនធឺណិតប្រើ។

ប្រទេសនៅកំពូល លើគេទាំង៥នោះ គឺឥណ្ឌាមានចំនួន ១ ០៦៣លាននាក់, ចិន៧៥៥លាននាក់, ឥណ្ឌូណេស៊ី ២១៣លាននាក់, ប៉ាគីស្ថាន១៦៥លាននាក់ និងបង់ក្លាដេស ១៤៨លាននាក់ សុទ្ធតែជាអ្នកមិនបាន ប្រើអ៊ីនធឺណិត។

របាយការណ៍ដដែលបន្តថា បច្ចេកវិទ្យាឌីជីថល បានកំពុងកើនឡើង ឱកាសកាន់តែទូលាយ និងសេវាផ្ទេរទៅកាន់ មនុស្សកំពុងតែពង្រឹងបន្ថែម។ ក្នុងនោះ ធនាគារពិភពលោក ក៏បានរកឃើញថា បច្ចេកវិទ្យា បានបង្កើនសមត្ថភាព និងចំណេះដឹងដល់សាធារណជន ឲ្យមានការផ្លាស់ប្ដូរទម្លាប់ និងម្យ៉ាងទៀតរដ្ឋាភិបាល ប្រទេសមួយ បានឆ្លើយតបយ៉ាងរហ័ស ចំពោះការត្អូញត្អែររបស់ពលរដ្ឋខ្លួន។

ចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិត បានកើនឡើង ៣ដងចាប់តាំងពីឆ្នាំ ២០០៥ ដោយប្រជាជនរស់នៅ ក្នុងប្រទេសកំពុងអភិវឌ្ឍមាន ៣១% ទើបទទួលបានអ៊ីនធឺណិតប្រើ ក្នុងឆ្នាំ ២០១៤ ធៀបនឹងប្រទេសអភិវឌ្ឍមាន ៨០% ៕

ប្រទេស៥ ក្នុងលោក ដែលប្រជាជន មិនទាន់មាន អ៊ីនធឺណិតប្រើ ទូលំទូលាយ

ប្រភព៖ សប្បាយ