​សារៈប្រយោជន៍​នៃ “​ស្រា​សាំ​ប៉ា​ញ Champagne” ដែល​អ្នក​មិន​ធ្លាប់​គិតដល់​

​សារៈប្រយោជន៍​នៃ “​ស្រា​សាំ​ប៉ា​ញ Champagne” ដែល​អ្នក​មិន​ធ្លាប់​គិតដល់​

​ស្រា​សាំ​ប៉ា​ញ​ដ៏​ស្រស់ស្អាត និង​ឧដុងឧត្តម​មួយ​កែវ គឺជា​ការ​បញ្ជាក់​អំពី​កិត្តិយស និង​ភាពជោគជ័យ ដូច្នេះហើយ ទើបបានជា​គេ​និយម​ចូលចិត្ត យក​ស្រា​ប្រភេទ​នេះ មក​កំដរ​ក្នុង​កម្មវិធី​ធំៗ​។​

​ស្រា​សាំ​ប៉ា​ញ ត្រូវបាន​គេ​ឲ្យ​តម្លៃ​ថា ជា​ស្រា​លំដាប់​ខ្ពស់ ដែល​សាក​សម​សម្រាប់​តែ​អ្នកមាន អភិជន ក្នុង​ពិធី​ធំដុំ ឬ​ផ្លូវការ​តែប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា អ្នក​គួរ​ដឹងថា ស្រា​ប្រភេទ​នេះ មាន​អត្ថប្រយោជន៍​ជាច្រើន ដែល​អ្នក​មិន​ធ្លាប់​គិតដល់​នោះទេ ប្រសិនបើ​អ្នក ទទួលទាន​វា​ក្នុង​កម្រិត​ទាប​។​

​ក្រៅ​ពី​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម ស្រា​សាំ​ប៉ា​ញ អាច​ជួយ​ធ្វើឲ្យ​ស្បែក​អ្នក​ស្រស់ថ្លា ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ និង​កាត់បន្ថយ​ទំហំ​ចង្កេះ​បាន​ទៀត​ផង​។​ ​ពិតណាស់ ជា​មធ្យម ក្នុង​ស្រា​សាំ​ប៉ា​ញ​មួយ​កែវ មាន​កាឡូរី​ត្រឹមតែ ៨០ ប៉ុណ្ណោះ ដែល​វា​តិច​ជាង​ស្រា​ធម្មតាៗ​។

​សារៈប្រយោជន៍​ចំពោះ​បេះដូង​
​ការសិក្សា​បាន​បង្ហាញថា ការ​ផឹកស្រា​ក្រហម​មួយ​កែវ មាន​ផល​ល្អ ចំពោះ​សុខភាព​បេះដូង ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ​ថា ស្រា​សាំ​ប៉ា​ញ មាន​ផល​ល្អ​ជាងនេះទៅទៀត​។ ស្រា​សាំ​ប៉ា​ញ មាន​ផ្ទុក​សារធាតុ polyphenols ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម និង​ការពារ​បេះដូង ពី​បញ្ហា​ផ្សេង​បាន ប៉ុន្តែ សម្រាប់​តែ​អ្នក​ដែល​ញ៉ាំ​ក្នុង​កម្រិត​ទាប​ប៉ុណ្ណោះ (​មួយ​កែវ​ក្នុង​មួយ​ថ្ងៃ​)​។

​ជួយ​សម្រក​ទម្ងន់​
​បើ​អ្នក​ចង់​សម្រក​ទម្ងន់ ការ​ញ៉ាំ​ស្រា​នេះ​ជា​ប្រចាំ ប្រហែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ហើយ​។ ស្រា​សាំ​ប៉ា​ញ មាន​កាឡូរី​ទាប ហើយ​អាច​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់ និង​កូឡេស​ស្តេ​រ៉ុល​អាក្រក់​បាន​។

​ជួយ​ឲ្យ​ស្បែក​ស្អាត​
​សម្រាប់​ស្ត្រី​មួយចំនួន ដែល​ចង់បាន​ស្បែក​ភ្លឺរលោង ពួកគេ​តែងតែ​យក​ស្រា​សាំ​ប៉ា​ញ មក​ញ៉ាំ​ក្នុង​កម្រិត​ទាប​ជាប្រចាំ ក្នុងពេល​ញ៉ាំ​អាហារ​។ ស្រា​ប្រភេទ​នេះ មាន​ផ្ទុក​នូវ​អង់​ទី​អុក​ស៊ីដង់ ដែល​ជួយ​ឲ្យ​ស្បែក​ស្រស់ស្អាត​។

​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ល្អ​
​មនុស្ស​មួយចំនួន ដែល​ជួប​បញ្ហា​ស្ត្រេ​ស​ច្រើន នៅ​កន្លែង​ការងារ ឬ​ក្នុង​ក្រុមគ្រួសារ គេ​តែងតែ​ញ៉ាំ​ស្រា​សាំ​ប៉ា​ញ​មួយ​កែវ ដើម្បី​បន្ធូរ​អារម្មណ៍ និង​ភាព​តានតឹង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។