ជាថ្មី​ម្តងទៀត មូលហេតុ​ដែល​អ្នក គួរ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង​

ជាថ្មី​ម្តងទៀត មូលហេតុ​ដែល​អ្នក គួរ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង​

​យើង​ទាំងអស់គ្នា​ដឹង​ហើយ​ថា រយៈពេល​នៃ​ការ​គេង អាច​កំណត់​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​សុខភាព​រាងកាយ ប៉ុន្តែ តើ​អ្នក​មាន​ដឹង​ទេ របៀប និង​ទីតាំង​ដែល​យើង​គេង ក៏​ជា​មូលហេតុ​មួយ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ទូទៅ របស់​យើង​ផងដែរ​។​

​ការសិក្សា​បាន​ណែនាំ​ម្តងទៀត​ហើយ​ថា ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង ពិតជា​មាន​ផល​ល្អ​ច្រើន ចំពោះ​សុខភាព​ទូទៅ​របស់​អ្នក​។​

១. ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​
​ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង អាច​ជួយ​ឲ្យចំ​ណី​អាហារ ធ្វើដំណើរ​បាន​ស្រួល នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។​

២. ល្អ សម្រាប់​បេះដូង​
​ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង អាច​ជួយ​ពង្រឹង និង​សម្រួល​ដល់​ប្រព័ន្ធ​បេះដូង សម្ពាធ​ក្នុង​បេះដូង និង​ការពារ​ជំងឺ​បេះដូង​បាន​មួយ​ចំនួន​ទៀត​ផង​។​

៣. ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​គេង​ទៅ​ខាងឆ្វេង​
​ការ​គេង​ទៅ​ឆ្វេង មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ឈាម​រត់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នោះទេ ប៉ុន្តែ វា​អាច​កាត់បន្ថយ​ការ​ហើម​ដៃ និង​ជើងបាន​ថែមទៀត​ផង​។ ការ​គេង​ទៅ​ឆ្វេង អាចជួយ​បន្ធូរបន្ថយ​សម្ពាធ​ទៅលើ​ខ្នង ការពារ​មិន​ឲ្យ​ថ្លើម​សង្កត់​ទៅលើ​ស្បូន បង្កើន​ចរន្តឈាមរ​ត់​ទៅកាន់​ស្បូន និង​តម្រងនោម​។ គ្រូពេទ្យ​ភាគច្រើន​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់ គេង​ផ្អៀង​ទៅ​ខាងឆ្វេង ឲ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​។​

៤. កាត់បន្ថយ​ការឈឺ​ក្រហាយ​ចុងដង្ហើម​
​ការ​សិក្សា​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង​ព្រឹត្តបត្រ​សុខភាព The Journal of Clinical Gastroenterology  បាន​រកឃើញថា ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង អាច​ជួយ​កាត់បន្ថយ​រោគសញ្ញា នៃ​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​បាន ដោយសារ​តែ​ក្រពះ​របស់​យើង​ស្ថិតនៅ​ខាងឆ្វេង​។ ផ្ទុយទៅវិញ ការ​គេង​ទៅ​ខាងស្តាំ នឹង​រឹតតែ​ធ្វើឲ្យ​បញ្ហា​របស់អ្នក កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។ គេ​បាន​ណែនាំ​ថា បើ​អ្នក​ឈឺ​ក្រពះ ក្រោយពេល​ញ៉ាំ​អាហារ​រួច អ្នក​គួរគេង​ទម្រេត​ខ្លួន​ទៅ​ខាងឆ្វេង​បន្តិច​។​

៥. កាត់បន្ថយ​ការឈឺ​ខ្នង​
​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ឈឺ​ខ្នង ឈឺចង្កេះ​រ៉ាំ​រៃ គួរតែ​ប្តូរ​ទម្លាប់​មក​គេង​ផ្អៀង​ទៅ​ខាងឆ្វេង​វិញ ពីព្រោះ ការ​គេង​បែបនេះ អាច​កាត់បន្ថយ​សម្ពាធ ទៅលើ​ឆ្អឹងខ្នង​បាន​។ មាន​អារម្មណ៍​ថា គេ​ង​បាន​ស្រួល​បន្តិច បាត់​ឈឺ​បន្តិច ដូច្នេះ អ្នក​នឹងមាន​សុខភាព​ល្អ​ជាង​មុន​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។