​លំ​ហាត់ប្រាណ ដែល​ជួយ​ធ្វើឲ្យ​ជីវិត​សិច ល្អប្រសើរ​ជាង​មុន​

​លំ​ហាត់ប្រាណ ដែល​ជួយ​ធ្វើឲ្យ​ជីវិត​សិច ល្អប្រសើរ​ជាង​មុន​

​ផ្លូវភេទ អាចជា​រឿង​រំភើប សប្បាយរីករាយ និង​សុខ​ស្រួល ប៉ុន្តែ ពេលខ្លះ វា​ក៏​អាច​បង្ក​ជា​បញ្ហា ដែល​អ្នក​ពិបាក​នឹង​ដោះស្រាយ​ផងដែរ​។ សិច មានន័យ​ថា អ្នក​ទាំង​ពីរ​គួរតែ​ទទួលបាន​នូវ​អ្វីៗ ដែល​អ្នក​ចង់​បាន​ទាំង​ពីរ​ព្រម​គ្នា មិនមែន​មួយ​បាន មួយ​អត់​នោះទេ​។​

​បញ្ហា​ផ្លូវភេទ ដែល​គេ​ច្រើន​ជួបប្រទះ​បំផុត​នោះ​គឺ ការ​ឆាប់​ចេញ​ទឹក ឬ​លិង្គ​មិន​ងើប​រឹង (​ចំពោះ​បុរស​) និង​ការបាត់បង់​ចំណង់​ផ្លូវភេទ (​ចំពោះ​ស្ត្រី​)​។ ដូច្នេះ អ្នក​គួរ​ធ្វើយ៉ាងណា ទើប​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​?

​ដំណោះស្រាយ​មួយ ក្នុងចំណោម​ដំណោះស្រាយ​ជាច្រើន ដែល​អាច​ជួយ​អ្នក​បាន​នោះ​គឺ ការ​ហាត់ប្រាណ​។ សិច ជាប់​ទាក់ទង​ទៅនឹង សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក ជាពិសេស គឺ​ទាក់ទង​នឹង​ប្រព័ន្ធ​បេះដូង និង​សាច់ដុំ​។ ប្រសិន​បើ​ប្រព័ន្ធ​ទាំងពីរ​នេះ​ល្អ អ្នក​អាច​មាន​រាងកាយ​សមសួន កម្លាំង​មាំមួន មាន​សុខភាព ចំណង់តណ្ហា​ខ្ពស់ ប្រដាប់​ភេទ​ធ្វើការ​បាន​ល្អ សាច់ដុំ​រឹងមាំ និង​ខ្លាំងក្លា ដែល​ជួយ​ឲ្យ​អ្នក​ធ្វើ​ចលនា ឬ​បង្កើត​ស្ទីល​តាមចិត្ត​ដែល​អ្នក​ចង់​។​

​ដូច្នេះ ថ្ងៃនេះ យើងខ្ញុំ​នឹង​ប្រាប់​អ្នក នូវ​វិធីសាស្ត្រ​ហាត់ប្រាណ សម្រាប់​សុខភាព​បេះដូង និង​សាច់ដុំ ដើម្បី​ជួយ​ឲ្យ​សិ​ចរបស់​អ្នក ល្អប្រសើរ​ជាង​មុន ៖

​រឿង​ដំបូង ដែល​អ្នក​ត្រូវ​គិត​នោះ​គឺ រូបរាងកាយ​របស់​អ្នក គឺ​ធ្វើ​យ៉ាងណា ឲ្យមាន​សាច់ដុំ​ធំៗ កម្លាំង​ខ្លាំងក្លា ដើម្បី​ធ្វើឲ្យ​ដៃគូ​របស់អ្នក​ពេញចិត្ត នឹង​សមត្ថភាព​របស់​អ្នក ពីព្រោះ មនុស្ស​ស្រី​ភាគច្រើន ត្រូវការ​បុរស​ដែល​ខ្លាំងៗ និង​មាន​សាច់ដុំ​ធំៗ​។​

​លំ​ហាត់ប្រាណ​ដែល​ល្អ សម្រាប់​អ្នក​នោះ​គឺ ៖
-​    ​ការរត់ (១០ ទៅ ២០ នាទី​ក្នុង​មួយថ្ងៃ​)
-​    ​ការ​លោត​ខ្សែរ​ពួរ (៥ ទៅ ២០ នាទី​ក្នុង​មួយថ្ងៃ​)
-​    ​ការ​ហែល​ទឹក (៣០ នាទី​ក្នុង​មួយថ្ងៃ​)
-​    ​និង​ការ​ធាក់​កង់ (៣០ នាទី​ក្នុង​មួយថ្ងៃ​)​។​
​ក្រៅពីនេះ លំ​ហាត់ប្រាណ​បែបនេះ ក៏​ល្អ សម្រាប់​អ្នក​ដែល​ធាត់​លើស​ទម្ងន់​ផងដែរ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។