ហេតុផល​​៥​យ៉ាង ​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរសព្ទ​ទំហំ​ធំ​


ហេតុផល​​៥​យ៉ាង ​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរសព្ទ​ទំហំ​ធំ​

បច្ចុប្បន្ន​នេះ​រាល់​ទូរសព្ទ​ស្ទើរ​តែ​គ្រប់​ម៉ូដែល​ទៅ​ហើយ​​គឺ​បាន​ចេញ​លក់​ម្ដង​ពីរ​ប្រភេទ​ផ្សេង​គ្នា​ ដោយ​មាន​ជម្រើស​ទំហំ​តូច​ និង​ជម្រើស​ទំហំ​ធំ។ រវាង​ទូរសព្ទ​ទាំង​ពីរ​ប្រភេទ​អ្នក​ប្រើ​ប្រាស់​អាច​ពិបាក​ធ្វើ​ការ​សម្រេច​ថា​គួរ​ជ្រើស​ប្រភេទ​ណា​មួយ។

 

ខាង​ក្រោម​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ប្រើ​ប្រាស់​ទូរសព្ទ​​ទំហំ​ធំ៖

១. ថាមពល​ថ្ម

 

ហេតុផល​​៥​យ៉ាង ​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរសព្ទ​ទំហំ​ធំ​

 

ជា​ធម្មតា​ទូរសព្ទ​ទំហំ​ធំ​តែង​មាន​ថាមពល​ថ្ម​ដែល​អាច​ប្រើ​ប្រាស់​បាន​យូរ​ជាង​ ទូរសព្ទ​ទំហំ​តូច។ ជាក់​ស្ដែង​ iPhone 6s Plus ប្រើ​ប្រាស់​បាន​យូរ​ជាង​ iPhone 6s។

 

២. ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់

ហេតុផល​​៥​យ៉ាង ​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរសព្ទ​ទំហំ​ធំ​

 

ទូរសព្ទ​ធំ​ដែល​មាន​អេក្រង់​ទំហំ​ធំ​ ជួយ​ឲ្យ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ និង​លឿន​ជាង​មុន​បើ​ប្រៀប​នឹង​ទូរសព្ទ​ដែល​មាន​អេក្រង់​ទំហំ​តូច​ជាង។

 

៣. វាយ​អក្សរ​បាន​លឿន

ហេតុផល​​៥​យ៉ាង ​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរសព្ទ​ទំហំ​ធំ​
អ្នក​ដែល​ចូលចិត្ត​លេង​សារ​ ឬ​ឆាត​តាម​​បណ្ដាញ​សង្គម​គួរ​ជ្រើស​រើស​ទូរសព្ទ​អេក្រង់​ធំ​ ព្រោះ​អាច​ជួយ​ឲ្យ​វាយ​អក្សរ​បាន​លឿន ដោយ​ក្ដារ​ចុច​មិន​មាន​ភាព​ស្អេក​ស្កះ​ដូច​ជា​នៅ​លើ​ទូរសព្ទ​អេក្រង់​ទំហំ​តូច​នោះ​ឡើយ។

 

៤. Hardware ល្អ​ជាង​

ហេតុផល​​៥​យ៉ាង ​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរសព្ទ​ទំហំ​ធំ​
មិន​ខុស​ពី​ថាមពល​ថ្ម​ Hardware ទូរសព្ទ​ទំហំ​ធំ​ក៏​មាន​ភាព​ប្រសើរ​ជាង​ទូរសព្ទ​ទំហំ​តូច​​ ដោយ​​មាន​ចំណុច​ពិសេស​មួយ​ចំនួន។ ជាក់​ស្ដែង​ iPhone 6s មិន​មាន​មុខងារ​រក្សា​លំនឹង​ពេល​ថតវីដេអូ (optical stabilization) ​ដូច​ជា​ iPhone 6s Plus ឡើយ។

 

៥. កម្រិត​ Resolution ធំ​

ហេតុផល​​៥​យ៉ាង ​ដែល​អ្នក​គួរ​ជ្រើស​ប្រើ​ទូរសព្ទ​ទំហំ​ធំ​
​ទូរសព្ទ​ទំហំ​តូច​នា​ពេល​បច្ចុប្បន្ន​នេះ​ភាគ​ច្រើន​មាន​កម្រិត​ Resolution ត្រឹម​តែ​ HD(720×1080) ឬ Full HD(1280×1920) ប៉ុណ្ណោះ​ ដោយ​ឡែក​ទូរសព្ទ​ទំហំ​ធំ​វិញ​អាច​មាន​ដល់​ Quad HD (1440×2560)។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ដង់ស៊ីតេ​រូប​ភាព​ធំ​ជាង​ដែល​អាច​បង្ហាញ​រូបភាព​ បាន​ច្បាស់​ល្អ៕​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ ស្មាតហ្វូន​តម្លៃ​ថោក​គុណភាព​ខ្ពស់​ដែល​បាន​ចេញ​លក់​​សប្ដាហ៍​នេះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​