ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​មណ្ឌលគិរី ៖ ​ព្រានព្រៃ​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កោះ​ញែក​ឃាត់ខ្លួន​ ក្រោយ​ពី​​ពួក​គេ​​​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ដើម្បី​​ដើរ​ប​របាញ់​សត្វ​នៅ​ចំណុច​​អូរ​កល់ កាល​ពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៦ មក​រា ២០១៦ ស្ថិត​​​នៅ​ក្នុងភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​សង្គម ​ស្រុក​កោះ​ញែក​ ​។

មន្ត្រី​នគរបាល​ស្រុក​​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​​ទាំង​២នាក់​​​ខាង​លើ​ មាន ម្នាក់​ឈ្មោះ ម៉ៅ អេ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ ​និង​ម្នាក់​ទៀត​​ឈ្មោះ​ ម៉ា​ណ វ៉ា​ន់ទី​ន ភេទ​ប្រុស អាយុ៤០​ឆ្នាំ​ ​​ជន​សង្ស័យ​​ទាំង​២នាក់​នេះ ​រស់នៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ​ ស្រុក​ពេ​ជ្រា​ដា​ ។​ ​ចំណែក​វត្ថុ​តាង​ដែល​រឹបអូស​បាន ​រួម​មាន ​ម៉ូតូ​២​គ្រឿង អាវុធ​អាកា​ស្វាយ​បត់​១​ដើម បង់​១ គ្រាប់​១៣​គ្រាប់​ ។

លោក​បាន​​បន្ត​​ថា​ ​មុន​​​ឈាន​ទៅ​​ឃាត់​ខ្លួន​​​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាង​លើ​នេះ ​ខណៈ​​​ជន​សង្ស័យ​​ធ្វើ​ដំណើរ​​​​តាម​​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​​បម្រុង​ចូល​ព្រៃ ​​មានការ​សង្ស័យ​​និង​បាន​ឃាត់​ខ្លួន​​សួរនាំ​ ក៏​ប្រទះ​ឃើញ​​លាក់​កាំភ្លើង​នៅ​ក្នុង​ប៉ាវ​ស្រូវដឹក​ពីក្រោយ​ ក៏​​ចាប់​ឃាត់ខ្លួន​​តែ​ម្តង ​​​និង​​បញ្ជូន​មក​សាកសួរ​នៅ​អធិការ​នគរបាល​ស្រុក​ ។​

​ជនសង្ស័យ​​ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ​រួច​បញ្ជូន​​​ទៅ​​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​​និង​​កសាង​សំណុំរឿង​​បញ្ជូន​​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។​

ប្រភព​ក្រៅផ្លូវការ​បាន​និយាយ​ថា កាំ​ភ្លើងដែល​ជនសង្ស័យ​យក​ទៅ​បាញ់​សត្វ​នោះ​ គឺ​មាន​មន្ត្រី​អាវុធ​ម្នាក់​ដែល​យាម​នៅ​ចម្ការ​ម្រេច​ក្នុង​ឃុំ​ពូ​ជ្រៃ​ ស្រុក​ពេ​ជ្រា​ដា ជា​អ្នក​ឲ្យ​ខ្ចី​យក​ទៅ​បាញ់​សត្វចែក​គ្នា ​។ ​

ដោយឡែក​ លោក ​ព្រំ សា​វ៉េ​ន ​មេបញ្ជាការ​​កង​រាជ​អាវុធហត្ថ​ស្រុក​ពេ​ជ្រា​ដា កោះសន្តិភាព​បាន​​​ទូរ​ស័ព្ទ​ដើម្បីសុំ​ការ​បំភ្លឺ ទូរស័ព្ទ​​​​ចូល​ហើយ​តែ​​គ្មាន​អ្នក​លើក​ ​៕​