ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ៖ ​ផ្ទះលក់និងផលិតកំាជ្រួចភ្លើង​នៅក្នុងភូមិ-សង្កាត់៤ ក្រុងព្រះសីហនុ ​ដែលភ្លើងបានឆាបឆេះនោះ ​បានរលត់ទំាងស្រុង​ហើយនៅវេលាម៉ោង៣រសៀល​ថ្ងៃទី​១៧មករានេះ ។ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានបញ្ជាក់ឲ្យដឹង​ជំហានដំបូងមកទៀតថា ​នៅក្នុងហេតុការណ៍អគ្គិភ័យ​ដែលមិនទាន់ដឹងពីមូលហេតុនេះ ​បាន​បណ្តាលឲ្យខូចខាតផ្ទះ​ប្រមាណ៣ទៅ៤ខ្នងផ្ទះ ​ហើយថាក្មេងប្រុសរបស់ម្ចាស់ផ្ទះ​អាយុ៤ឆ្នាំម្នាក់ បានបាត់ខ្លួននិងកំពុងស្រាវជ្រាវរក ៕