ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ៖​ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានស្រង់សំដី​សមត្ថកិច្ចខេត្តឲ្យដឹងថា ​បើគ្មានការប្រែប្រួលទេ​ ​នៅព្រឹកថ្ងៃទី១៨ មករានេះ​ ​ប្រធាន​គណៈកម្មការ​ជាតិដើម្បីទប់ស្កាត់ ​និងបង្រ្កាបបទល្មើសព្រៃឈើ ​លោកនាយឧត្តមសេនីយ៍ សៅ សុខា ​នឹងដឹកនំាមន្រ្តីគណៈកម្មការ​ខាងលើចុះទៅពិនិត្យទីតំាង​ស្តុកឈើ​ដ៍ធំ​ប្រៀបដូច​សមុទ្រឈើរបស់ក្រុមហ៊ុន​ចិនមួយស្ថិតចំណុចអូរគគីរ ​ភូមិរលួស ឃុំរលួសមានជ័យ​ ស្រុកសំបូរ​ ​ខេត្តក្រចេះ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា​ ​ការចុះពិនិត្យនៅព្រឹកស្អែកនេះ​​ ក៍មានការចូលរួមពីរដ្ឋមន្រ្តីនិងមន្រ្តីជំនាញ​​ពាក់ព័ន្ឋជាច្រើនទៀត​ ​និង ​​ធ្វើដំណើរតាម​ឧទ្ឋម្ភាគចក្រ​ចំនួន៣​គ្រឿង​ផងដែរ ។