គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា

ចិន​៖​ លោកតាម្នាក់ បានចំណាយពេល ជិតពាក់កណ្តាលជីវិតរបស់គាត់ ដោយប្រកបរបរដើរ ប្រមូលសំរាម ដើម្បីយកប្រាក់ទៅផ្គត់ផ្គង់ និងបង់ថ្លៃសាលាឲ្យសិស្សក្រីក្រ ជាង​១០០នាក់ ឲ្យបានចូលរៀន ដែលវីរភាពរបស់គាត់ ត្រូវបានទទួលការកោតសរសើរ និងក្លាយជាគំរូដ៏ល្អ ធ្វើមនុស្ស រាប់ពាន់នាក់កំពុងយកតម្រាប់តាមគាត់ ។

គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា
លោកតា Liu Shenglan

តាមប្រភពព័ត៌មានឲ្យដឹងថា លោកតា Liu Shenglan ជាបុរសជរាម្នាក់ ដែល ធ្លាប់រស់នៅក្នុងទីក្រុង Yantai ក្នុងខេត្តសានដុង ប្រទេសចិន ហើយ គាត់បានស្លាប់ក្នុងអាយុ ៩៣ឆ្នាំ ក្នុងឆ្នាំនេះ ប៉ុន្តែគាត់ត្រូវបាន មនុស្សជា ច្រើនកោតសរសើរនូវ អំពើមនុស្សធម៌ដ៏ល្អប្រពៃ របស់គាត់ ទោះបីជាគាត់មានជីវភាពក្រីក្រក៏ដោយ ។

ប្រភពដដែលឲ្យដឹងថា ក្នុងរយៈពេលលើសពី ២០ឆ្នាំចុងក្រោយនៃជីវិតរបស់ លោកតា Liu Shenglan  គាត់ បានខិតខំសន្សំលុយ បានរហូតដល់ ជាង១០ម៉ឺនយ័ន ប្រមាណជាង ១៥,១៩០ដុល្លារអាមេរិក ពីមុខរបរដើរ ប្រមូលសំរាម ហើយគាត់ចំណាយលុយគាត់ ទាំងអស់ទៅលើការសិក្សារបស់ សិស្សក្រីក្រជាង ១០០នាក់ ។

កំឡុងពេលនៅមានជីវិត លោកតា​ Liu Shenglan ជារឿយៗ ត្រូវបានគេដឹងថា បានជិះកង់ ទៅកាន់ប៉ុស្តិ៍ ប្រៃសណីយ៍ ដើម្បីផ្ញើលុយរបស់គាត់ ទៅកាន់សិស្សក្រីក្រ។ ហើយជា​ការតបស្នង សិស្សក្រីក្រទាំងអស់តែង បានសរសេរសំបុត្រ ដោយក្តីស្រលាញ់ផ្ញើមក ឲ្យរូបគាត់វិញ ។

គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា
សំបុត្រដែលសិស្សក្រីក្រផ្ញើមកឲ្យគាត់

លើសពីនេះ កាលពីឆ្នាំ២០១៣ ដោយសារតែអំពើល្អ និងសកម្មភាពមនុស្សធម៌នេះ លោកតា Liu Shenglan ត្រូវបានគេបោះឆ្នោតជា វីរបុរសប្រចាំឆ្នាំរបស់ទូរទស្សន៍ចិន CCTV ថែមទៀតផង។

ទោះបីជា លោក Liu Shenglan បានលាចាកលោកយ៉ាងណាក្តី ប៉ុន្តែអំពើល្អរបស់គាត់ បានលើកទឹកចិត្តឲ្យ ប្រជាជនក្នុង ទីក្រុងដែលគាត់រស់នៅបាន បន្តសកម្មភាពអំពើមនុស្សធម៌ ជាងពេលមុន ដោយក្នុងនោះមកដល់ ពេលនេះ មានអង្គការស្មគ្រ័ចិត្តជាង ៧០០ និងមានអ្នកស្មគ្រ័ចិត្តជាង ៥០០,០០០នាក់ ដែលកំពុងតែបន្ត សកម្មភាព ជួយជនក្រីក្របន្តពី លោកតារូបនេះ ផងដែរ ៕

គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា
គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា
គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា
គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា
គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា
គួរឲ្យស្ញប់ស្ញែង! លោកតាជាអ្នកប្រមូលសំរាម សន្សំលុយផ្គត់ផ្គង់សិស្ស ជាង១០០នាក់ ឲ្យបានសិក្សា
ទូរទស្សន៍ចិន CCTV បានមកកិច្ចសំភាសន៍ជាមួយលោកតា និង បោះឆ្នោតឲ្យគាត់ជាវីរបុរសប្រចាំឆ្នាំ

ប្រភព

ដោយ​៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត