ឈើ​រាប់លាន់​ម៉ែត្រគូប​ត្រូវបាន​រកឃើញ នៅ​ទីតាំង​លាក់​ឈើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ហៅ​ថៃ​

Doliprane TVC

នៅក្នុង​ទឹកដី​ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី​17 ខែមករា នេះ​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ទីតាំង​លាក់​ឈើ​ទុក​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ មួយកន្លែង​ស្ថិតនៅក្នុង​តំបន់​អូរ​គគី ឃុំ​រលួយ​ស្រែ​ចេស ស្រុក​សំបូរ ខេត្តក្រចេះ​។​
ឈើ​ទាំងនោះ​ជា​ឈើ​សុ​ក្រំ ប្រភេទ​ឈើ​ហ៊ុ​ប មូល និង​ឈើ​អារ​ស៊ីឡាំង ។​លោក ទ្រី សុ​ភ័​ក្រ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ បាន​ប្រាប់​អ្នក​សារពត៌មាន​ថា កម្លាំង​របស់លោក​កំពុង​ចេញដំណើរ​ទៅ​ទីនោះ​ហើយ ព្រោះ​នៅ​កន្លែង​លាក់​ស្តុក​ឈើ​នោះ នៅ​ឆ្ងាយ​និង​ជា​តំបន់​ព្រៃ ហើយ​វា​ក៏​ពិបាក​ក្នុងការ​ធ្វើដំណើរ​ផងដែរ​។​

ឈើ​រាប់លាន់​ម៉ែត្រគូប​ត្រូវបាន​រកឃើញ នៅ​ទីតាំង​លាក់​ឈើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ហៅ​ថៃ​

 

ឈើ​រាប់លាន់​ម៉ែត្រគូប​ត្រូវបាន​រកឃើញ នៅ​ទីតាំង​លាក់​ឈើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ហៅ​ថៃ​
ឈើ​ទាំងនោះ​ត្រូវបាន​គេ​ដឹងថា លោក​ឧកញ៉ា រូបនេះ បានអោយ​ប្រជាពលរដ្ឋ​ចូល​កាប់​នៅ​តំបន់​មួយ ក្នុងស្រុក​កោះ​ញែក ខេត្តរតនគិរី ហើយ​ដឹក​តាម​គោយន្ត​កែច្នៃ មក​លាក់ទុក​នៅ​តំបន់​អូរ​គគី ឃុំ រលួយ​ស្រែ​ចេស ស្រុក សំបូរ ខេត្តក្រចេះ​នេះ​។​ឥឡូវនេះ សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត ក្រចេះ​កំពុង​ឡោមព័ទ្ធ​ទីតាំង​លាក់​ឈើ​នោះ ហើយ​រៀបចំ​និតិ​វិធី​តាមផ្លូវ​ច្បាប់​ដើម្បី​បញ្ជូន​មកលើ​។​

ឈើ​រាប់លាន់​ម៉ែត្រគូប​ត្រូវបាន​រកឃើញ នៅ​ទីតាំង​លាក់​ឈើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ហៅ​ថៃ​
ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ​គឺធ្វើឡើង បន្ទាប់ពី សម្តេចនាយក​រដ្ឋមន្ត្រី​បានប្រកាស​យ៉ាង​ដាច់​ណាត់ អោយធ្វើ​ការបង្ក្រាប​បទ​ល្មើស​ព្រៃ នៅ​ទូទាំងប្រទេស កាលពីពេល​ថ្មីៗ​នេះ​។​មជ្ឈដ្ឋាន​ទូទៅ​កំពុង​ឃ្លាំមើល​រឿងនេះ តើ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​និង​សមត្ថកិច្ច​ជំនាញ​អនុវត្ត​បទបញ្ជា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​កម្រិតណា ?៕ហេង ចំណូល​

ឈើ​រាប់លាន់​ម៉ែត្រគូប​ត្រូវបាន​រកឃើញ នៅ​ទីតាំង​លាក់​ឈើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ហៅ​ថៃ​

ឈើ​រាប់លាន់​ម៉ែត្រគូប​ត្រូវបាន​រកឃើញ នៅ​ទីតាំង​លាក់​ឈើ​របស់​ឧកញ៉ា វ័ន ប៊ុន​ថៃ ហៅ​ថៃ​