ក្រសួង​ការងារ​និង​ក្រសួង​អប់រំ​រួមគ្នា​អភិវឌ្ឍន៍​លើ​មុខជំនាញ​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​កម្ពុជា​

Doliprane TVC

​ភ្នំពេញៈ​ក្រសួង​ពីរ​គឺ​ក្រសួង​ការងារ​និង​ក្រសួង​អប់រំ បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​រួមគ្នា​ក្នុងការ​អនុវត្ត​ការអភិវឌ្ឍន៍​ជំនាញការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​និង​ការតម្រង់ទិស​វិជ្ជាជីវៈ និង​មានមុខ​ជំនា​​ញ​ច្បាស់លាស់​ក្នុងការ​ចេ​ញួ​ទៅ​ប្រកបការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

ក្រសួង​ការងារ​និង​ក្រសួង​អប់រំ​រួមគ្នា​អភិវឌ្ឍន៍​លើ​មុខជំនាញ​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​កម្ពុជា​
ក្នុងជំនួប​កិច្ចប្រជុំ​អន្តរក្រសួង​នេះ​បានធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ រវាង​លោក អ៊ិត សំហេង រដ្ឋ មន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា​នា​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០១៦​កន្លងមក​។ គោលបំណង​សំខាន់​ក្នុង​កិច្ចពិភាក្សា​នេះដែរ​គឺ​ដើម្បី​សម្របសម្រួល និង អនុវត្ត​ការអភិវឌ្ឍ​ជំនាញការ​អប់រំ បណ្តុះ បណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​និង​ការតម្រង់ទិស​វិជ្ជាជីវៈ​ដល់​បណ្តា​យុវជន​និង​ពលរដ្ឋ​ចា​​ស់​ក្មេង ។​ ​
មាន​ប្រសា​ស​ន៏​នៅក្នុង​កិច្ចប្រជុំ​នេះ​លោក អ៊ិត សំហេង​ស​ង្ឈឹ​ម​ថា ក្រសួង​ទាំងពីរ​(​ក្រសួង​ការងារ និង​ក្រសួង​អប់រំ​)​នឹង​យក​ទស្សនៈ​តែមួយ​ក្នុងការ​ប្តេជ្ញាចិត្ត​រួមគ្នា​រៀបចំ​នូវ​ដំណើរការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឱ្យ​បា​​ន​ប្រសើរ ហើយក៏​ស្របទៅនឹង​ក្របខណ្ឌ​នៃ​ស្ថានភាព​របស់​ក្រសួង​ទាំងពីរ ដែល​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​ធំៗ ដែល​រាជរដ្ឋាភិបាល​ទើបបាន​អនុម័ត ក្នុងនោះ​មាន​ទី​ដូចជា ទី​១. គោលនយោបាយ​ជា​​តិ​ស្តីពី​ការអនុវត្ត​វិស័យ​ឧស្សាហកម្ម ទី​២. គោល នយោបាយ​ជាតិ​ស្តីពី​មុខរបរ និង​ការងារ ការងារ ក្រៅតែពី​យើង​នៅមាន​កម្មវិធី​យុទ្ធសាស្ត្រ​វិស័យ​អប់រំ និង វិស័យ ការងារ​នៅ​កម្ពុជា វា​ក៏បាន​ឆ្លើយតប​ទៅនឹង​សមា​​ហ​រណកម្ម​អាស៊ាន​ផងដែរ​។​
លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បាន​បន្ថែមថា នេះ ក៏​ជាការ​ប្តេជ្ញាចិត្ត​រវាង​ស្ថាប័ន​ទាំងពីរ ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ ធ្វើយ៉ាងណា​អនុវត្ត នូវ​កម្មវិធី​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជ​រដ្ឋា​ភិ​បា​
​ល​ជាពិសេស​កំណែទម្រង់​ស៊ីជម្រៅ​របស់ រាជរដ្ឋាភិបាល ពាក់ព័ន្ធ​ទៅនឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​ក្នុង​នីតិ​ការ​នេះ ត្រូវបាន​យកមក​ដាក់​ជា​អត្ថិភាព​ចំបង ។ ជាមួយគ្នានេះ វា ក៏​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​
​ដែល​សង្គមជាតិ​យើង​កំពុងតែ​រង់ចាំ​មើល ថា​តើ​ប្រតិបត្តិ​ករ​ទាំងពីរ នឹង​សហការគ្នា​ដោះស្រាយ​យ៉ាងដូចម្តេច ដើម្បី​ធ្វើ ឱ្យ​វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​យើង​ដំណើរការ​ទៅដោយ​រលូន​។​
លោក ហង់ ជួន ណា​រ៉ុ​ន មាន​ប្រសា​ស​ន៏​លើកឡើង​ដែរ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា ចង់ឱ្យ មាន​កិច្ច សហការ​កាន់តែ​ល្អ​បន្ថែមទៀត​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​រៀបចំ​ឱ្យ មាន​ជា​
​វេទិកា​ការងារ​រួមគ្នា​ដើម្បីឱ្យ​សិស្សានុសិស្ស​ធ្វើការ​សម្រេចចិត្ត​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ការ​រើស​នូវ​ជំនាញ​សិក្សា​របស់ ខ្លួន ពិសេស​ពិចារណា​ទៅលើ​ស្ថានភាព​ជាក់ស្តែង​នៅលើ​ទីផ្សារការងារ​បច្ចុប្បន្ន កត្តា​នេះ​សំ​
​ខាន់​ណាស់ ដោយ ក្រសួង​ចង់​បញ្ចូល​នូវ​ការពិគ្រោះ​យោបល់​អំពី​វិស័យ​ការងារ​នេះ នៅក្នុង​ការបង្រៀន​នូវ​បំ​និ​ន​ជីវិត​តែម្តង​ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​យល់​កាន់តែច្បាស់​បន្ថែមទៀត​។
លោក​ថា​”​វា​ក៏​ជាការ​ងាយស្រួល​សម្រាប់​យើង​ធ្វើ​ផែនការ​នីយកម្ម​បណ្តុះបណ្តាល​ធនធានមនុស្ស​តែម្តង គ្មាន​ការ​ខ្ជះខ្ជាយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ខុស​ជំនាញ ក្នុងន័យនេះ យើង​ចង់ឱ្យមាន​ការសិក្សា​រួម​
​គ្នា​មួយ​រវាង​ក្រសួង​ទាំង​២ ឱ្យចេញ​ជា​របាយ​ការ​ណ៏​រួមមួយ ងាយស្រួល ធ្វើការ​វិភាគ​ទៅលើ​វិស័យ​នេះហើយ​ដាក់ចេញ​ជា​ទិសដៅ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​អោយ​កាន់តែ​មាន​ប្រ​សិ​
​ទ្ធិ​ភាព​” ៕ ដេប៉ូ​

ក្រសួង​ការងារ​និង​ក្រសួង​អប់រំ​រួមគ្នា​អភិវឌ្ឍន៍​លើ​មុខជំនាញ​វិជ្ជាជីវៈ​ដល់​ពលរដ្ឋ​កម្ពុជា​