ក្តៅៗ! ម៉ឺន សុភាព ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ គូប៊ូតា បន្ទាប់ពីឈ្នេះ វង្ស ណយ ដោយពិន្ទុះ (មានវីដេអូ)

ទីបំផុត​ម្ចាស់ខ្សែក្រវ៉ាត់ គូប៊ូតា រដូវ​កាលទីមួយ រួមជាមួយនឹងទឹកប្រាក់ចំនួន ៤០០០ ដុល្លារ បា​នទៅលើ​កណ្តាប់ដៃដែក​ម៉ឺន សុភា បន្ទាប់ពី​យកជ័យជំនះលើ​កូន​នាគឆ្លងដែន វង្ស ណយ ដោយពិន្ទុះ។
ការប្រកួតដ៏ស្វិតស្វាញ​ពេញប្រាំទឹក រវាង​ជើងខ្លាំង​ ម៉ឺន សុភា និង វង្ស ណយ ដើម្បី​ដណ្តើម​ខ្សែក្រវ៉ាត់ គូប៊ូតា នារដូវកាលទីមួយនេះ ពិតជាធ្វើឲ្យកក្រើកពេញសង្វៀន BTV។ តែទីបំផុត​ការប្រកួត រវាងជើងខ្លាំងដែលពូកែកណ្តោប់ដៃ និង​ជើងខ្លាំង​ដែលជំនាញ​ប្រើកែង រយៈពេល​ប្រាំ​ទឹកនេះ​ គ្មាន​អ្នក​ណាម្នាក់ធ្វើឲ្យ​គូរប្រកួតរបស់ខ្លួន​ត្រូវ​រាប់ម្តង​ណាឡើយ។ រីឯលទ្ធផល​នៃការប្រកួត ម៉ឺន សុភា ត្រូវអង្គចៅក្រម​សម្រេច​ឲ្យ​ឈ្នេះ​ដោយពិន្ទុះ ហើយក្លាយជាម្ចាស់ជើងឯកដោយ​ទទួលបាន​ទឹកប្រាក់ ៤០០០ ដុល្លា ពាន​មួយ និង​ខ្សែក្រវ៉ាត់​ គូប៊ូតា។ សម្រាប់អ្នក​ វង្ស ណយ បាន​ត្រឹម​គ្រងតំណែងជើងឯករង ទទួលបាន​ទឹកប្រាក់ចំនួន ២០០០ ដុល្លារ ផងដែរ។
 
ក្តៅៗ! ម៉ឺន សុភាព ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ គូប៊ូតា បន្ទាប់ពីឈ្នេះ វង្ស ណយ ដោយពិន្ទុះ (មានវីដេអូ)
ដូច្នេះចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៃការប្រកួតរបស់ជើងខ្លាំងទាំង​ពីរដូចខាងក្រោម៖

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!