Five Military ​ឡើង​ដល់​ផ្តាច់​ព្រ័ត្រ​​​ដណ្តើម​ជើង​ឯក​ MATIC 2016 ហើយ​


Five Military ​ឡើង​ដល់​ផ្តាច់​ព្រ័ត្រ​​​ដណ្តើម​ជើង​ឯក​ MATIC 2016 ហើយ​

ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ក្មេង​ខ្ចី​ Five Military បាន​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​ដណ្តើម​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​១​នៃ​ព្រឹត្តិការណ៍​ MATIC 2016។ ប្រភព​ផ្តល់​ព័ត៌មាន​ពី​កន្លែង​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពិត​ជា​តឹង​តែង​បំផុត។ យ៉ាង​ណា​មិញ ក្រុម​កម្ពុជា​បាន​យក​ក្រុម​សិង្ហបុរី Synthetic ដោយ​លទ្ធផល​៧-៥។

 

សម្រាប់ ជ័យលាភី​លេខ​១​ នឹង​ទទួល​បាន​មេដាយ​មាស ពាន​ធំ​មួយ​ និង​ប្រាក់​រង្វាន់​ ១៥០០០​ដុល្លារ​អាមេរិក។

 

ដូច្នេះ​ក្រុម​កម្ពុជា​កាន់​តែ​ខិត​ទៅ​ជិត​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​ហើយ។ សូម​ចាំ​លទ្ធផល​ ល្ងាច​នេះ​ទាំង​អស់​គ្នា​នឹង​ដឹង​ថា នរណា​ជា​ជើង​ឯក៕

 Five Military ​ឡើង​ដល់​ផ្តាច់​ព្រ័ត្រ​​​ដណ្តើម​ជើង​ឯក​ MATIC 2016 ហើយ​ក្រុម​ Five Military របស់​កម្ពុជា

 

អត្ថបទ៖​ ជាន ចាន់រ៉ា