ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​អូស្ត្រាលី ទទួលពាន​សុវត្ថិភាព​បំផុត​ប្រចាំឆ្នាំ ២០១៥

Doliprane TVC

កាលពីពេល​ថ្មីៗ​នេះ​គេហទំព័រ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី បានប្រកាស​ឈ្មោះ​ចំណាត់ថ្នាក់ ប្រចាំឆ្នាំ ២០១៥ នៃ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ជុំវិញ​ពិភពលោក​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ការហោះ​ហើរ ។ ជា​លទ្ធផល​ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​ប្រទេស​អូស្ត្រាលី បាន​ផ្តួល​ក្រុមហ៊ុន​អាកាសចរណ៍ ជាង ៤០០ ទៀត​នៅ​ទូទាំង​ពិភពលោក ដោយ​បានឈ្នះ​ពានរង្វាន់ ៣ ឆ្នាំ​ជាប់ៗ​គ្នា ។​

ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​អូស្ត្រាលី ទទួលពាន​សុវត្ថិភាព​បំផុត​ប្រចាំឆ្នាំ ២០១៥

គេហទំព័រ​បានសរសេរថា ក្រុមហ៊ុន​អាកាសចរណ៍ Qantas បាន​បង្កើតឡើង​រយៈ ៩៥ ឆ្នាំ​ហើយ និង​ជា ក្រុមហ៊ុន​អាកា​សចណ៍​មួយ​ដែលមាន​ប្រវត្តិ​យូរលង់ និង​ពោរពេញ​ដោយ​បទពិសោធ និង​រក្សាបាន​នូវ​កំណត់ត្រា​នៃ អត្រា​ការស្លាប់​គឺ​ស្មើ​សូន្យ ។​
​ខាងក្រោម​នេះ គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ទូទាំង​ពិភពលោក​ទាំង ២០ ដែលមាន​សុវត្ថិភាព​បំផុត​ក្រៅពី Qantas ដោយ​ក្នុងនោះ​រួមមាន​៖

ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​អូស្ត្រាលី ទទួលពាន​សុវត្ថិភាព​បំផុត​ប្រចាំឆ្នាំ ២០១៥

​ក្រុមហ៊ុន​អាកាសចរណ៍ Air New Zealand, Alaska Airlines, All Nippon Airways, American Airlines, Cathay Pacific, Emirates, Etihad Airways, EVA Airways, Finnair, HawaiianAir-lines, Japan Airlines, KLM, Royal DutchAirlines, Lufthansa, Scandinavian Airlines, Singapore Air-lines, Swiss Air, United Airlines, Virgin Atlantic និង Virgin Australia ។

ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​អូស្ត្រាលី ទទួលពាន​សុវត្ថិភាព​បំផុត​ប្រចាំឆ្នាំ ២០១៥

ក្រៅពីនេះ​ក៏មាន​ភ្ញៀវ​ទេសចរណ៍​មួយចំនួន​បានជ្រើសរើស​យក​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃទៀត​ដោយ​ពួកគេ​យល់ ឃើញថា មាន​សុវត្ថិភាព​ក្នុងការ​ហោះហើរ​ដែរ ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍ អៀឡង់​, Flybe របស់​អង់គ្លេស​, Jetstar របស់​អូស្ត្រាលី និង Thomas Aviation Companies ។ ក្នុងចំណោម​ក្រុមហ៊ុន អាកាសចរណ៍​ដែល​មិនមាន​សុវត្ថិភាព​បំផុត​ទាំង ១០ នោះ គឺ​ប្រទេស​ឥណ្ឌូណេស៊ី មាន​ដល់​ទៅ ៩ ក្រុមហ៊ុន ដោយ​ក្នុងនោះ​រួមមាន Citilink, Lion Air, Si Liwei Chaaya Aviation,Terry Ghana Airlines…..​។​ល​។ ៕ គ ឡេង​

ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​អូស្ត្រាលី ទទួលពាន​សុវត្ថិភាព​បំផុត​ប្រចាំឆ្នាំ ២០១៥