កម្មវិធីជួបជុំមិត្ត រួមជំនាន់ទី១ ថ្នាក់ឧត្តម អតីតនិសិ្សត សាលកវិទ្យាល័យ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច

យើងខ្ញុំទាំងអស់គ្នា ជាអតីតនិសិ្សត សាលកវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្នែកនីតិសាស្ត្រ បានឯកភាពគ្នា នឹងរៀបចំកម្មវិធី ជួបជុំគ្នារវាង មិត្តរួមជំនាន់ ទី១ ដែលបានបែកគ្នា ទៅបម្រើការងារ ក្នុងវិស័យផ្សេងៗគ្នា អស់រយៈពេលដប់ប្រាំបួនឆ្នាំកន្លងមកហើយ។

មិត្តភ័ក្ត្រ ដែលអ្នកផ្តើមគំនិតរួមមាន លោក ឈន សុភាព, លោក ជា សុគន្ឋា, លោក វែង សុធី, លោក ឈន សាណាត, លោក ឧកញ៉ា ព្រំ សុធី, លោកស្រី ប៉ែន សុមេធា កម្មវិធីនេះ និងប្រារព្ឋនៅ សណ្ឋាគារប្រេស៊ីដង់សុខាភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៥ ល្ងាច។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ យើងខ្ញុំសូមអញ្ជើញ មិត្តភ័ក្ត្ររួមជំនាន់ទាំងអស់ មេត្តាចូលរួមទាំងអស់គ្ នាប្រកបដោយស្មារតីមិត្តភាព និង អនុស្សាវរីយ៍។
ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង លោក គួយ ធុនណា 012449145, លោក កៃ វិសាល012914291, លោក បាង ងួនគារ 012346794 និងលោក សុន កាក់សាន012733755៕

កម្មវិធីជួបជុំមិត្ត រួមជំនាន់ទី១ ថ្នាក់ឧត្តម អតីតនិសិ្សត សាលកវិទ្យាល័យ នីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច