Update: អគ្គិភ័យ​នៅ​ព្រះសីហនុ បាន​​រលត់​ទាំងស្រុង​ និង​បណ្តលឲ្យ​ខូចខាត​ផ្ទះអស់​ ៦ខ្នង​​ (មានវិដេអូ)

ព្រះសីហនុ៖ អគ្គិភ័យ ដែលផ្តើមចេញពីផ្ទះ លក់កំាជ្រួញមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ហង់ ស្រីមុំ បានបន្តឆាបឆេះផ្ទះ អ្នកជិតខាងអស់ចំនួន ៥ខ្នងទៀត ប៉ុន្តែ ពេលអគ្គិភ័យបាន រលត់ទាំងស្រុងហើយ។

យោងតាមសាក្សី នៅជិតកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា មូលហេតុមកពីម្ចាស់ផ្ទះដាំបាយ បើកហ្គាសចោល ហើយចេញទៅអង្គុយ លេខល្បែងផ្ទះគេ មួយសន្ទុះក្រោយមកកើតមាន នៅក្នុងផ្ទះនោះតែម្តង។សេចក្តីរាយការណ៍ បានបញ្ជាក់ថា ចំពោះម្ចាស់ផ្ទះ ៥ខ្នងទៀត ទី១. ឈ្មោះ យិន ត្រាវ អាយុ៣២ឆ្នាំ ភេទប្រុស មុខរបររត់ម៉ូត (ឈើលើ ថ្មក្រោម), ទី២. ឃឿន សាអែម អាយុ ៨០ឆ្នាំ ភេទស្រី (ឈើលើ ថ្មក្រោម), ទី៣. នេត សារុំ អាយុ៥៣ឆ្នាំ ភេទប្រុស មុខរបរមន្ត្រីយោធា, ទី៤. ថាង ហេង អាយុ៥៥ឆ្នាំ ភេទប្រុស (ឈើល ថ្មក្រោម) និងទី៥. ហង់ សុខុម អាយុ៥៥ឆ្នាំ ភេទប្រុស មុខរបរកម្មករសំណង់។

សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតឡើងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងត្រូវបានអគ្គិភ័យឆាបឆេះ នៅម៉ោង ២៖៣០នាទី រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះ៕

Update: អគ្គិភ័យ​នៅ​ព្រះសីហនុ បាន​​រលត់​ទាំងស្រុង​ និង​បណ្តលឲ្យ​ខូចខាត​ផ្ទះអស់​ ៦ខ្នង​​ (មានវិដេអូ)