ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងមកថា​ ក្មេងប្រុសអាយុ៤ឆា្នំ ​ជាកូនបង្កើតរបស់ម្ចាស់​ផ្ទះលក់កំាជ្រួចដែលត្រូវភ្លើងឆេះនោះ បានត្រូវប្រទះឃើញស្លាប់​នៅក្នុងភ្នក់ភ្លើងគួរឲ្យរន្ឋត់បំផុត​ ។ សេចក្តីរាយការណ៍បានបន្តថា ​ក្មេងប្រុសដែលស្លាប់​ដោយសារភ្លើងឆេះផ្ទះ​នេះឈ្មោះ ស៊ិន ធារិទ្ឋ ។

ដោយឡែកប្រភពបញ្ជាក់ថា ​អគ្គិភ័យដែលបានបំផ្លាញផ្ទះ​លក់កំាជ្រួចស្ថិតនៅក្នុងភូមិ-​សង្កាត់៤ ក្រុងព្រះសីហនុនេះ ​បណ្តាលមកពីទុស្សេខ្សែភ្លើង ​ហើយថាក្រៅពីការបាត់បង់​ជីវិតក្មេងប្រុស​ ក៍មានការខូចខាតសម្ភារ​ជាច្រើនទៀត​ ក្នុងនោះក៍មានម៉ូតូ១គ្រឿងផងដែរ​៕