សាកល្បង​មើល​! តើ​សមត្ថភាព​បដិសេធ​របស់​អ្នក​ឆ្លាត​ត្រឹម​កម្រិតណា​?​

Doliprane TVC

​ការបដិសេធ​រឿង​អ្វីមួយ​ជា​យុទ្ធវិធី​សម្រាប់​ដោះខ្លួន និង ត្រូវបាន​គេ​ចាត់ទុកថា​ជា​សិល្បៈ ក្នុងការ​ស្រាយ​បញ្ហា​ដោយ​ភាព​វៃឆ្លាត ។ មាន​មនុស្ស​តិចតួច​ណាស់​ដែល​មាន​ល្បិច​ជា​យុទ្ធសាស្ត្រ​ក្នុង​ខ្លួន​សម្រាប់​បដិសេធ​ជាមួយ​អ្នកដទៃ​បាន​យ៉ាង​វាងវៃ​ដោយ​មិន​ធ្វើ​ឱ្យគេ​ទាស់ ចិត្ត​វាយប្រហារ​វិញ​នោះឡើយ ។

​តើ​អ្នកជា​មនុស្ស​បែបណា​ដែរ​ក្នុង​រឿងនេះ ?

១-​មាន​មិត្តភក្តិ​ស្រី​តែង​មក​រអ៊ូរទាំ​ពី​អ្នកដទៃ​ចូលចិត្ត​និយាយ​និន្ទា​អាក្រក់​ពី​នាង ប៉ុន្តែ​បញ្ហា​ដែល​ចោទ​នោះ​គឺ​នាង​ខ្លួនឯង​មិន​ធ្លាប់​ដែល​ស្តាប់ឮ​ផ្ទាល់​ត្រចៀក​ក្នុង​រឿងនេះ​ទាល់ តែ​សោះ អ្នកនឹង ៖
​ក​-​ប្រាប់​មិត្តភក្តិ​ថា គិត​ខ្លួនឯង​ទេ​ដឹង ? ។​
​ខ​-​ប្រាប់​ទៅ​មិត្តភក្តិ​ថា មនុស្ស​ដែល​និន្ទាឈ្នានីស​ប្រហែលជា​យើង​មាន​អ្វី​ឱ្យគេ​ច្រណែន​ហើយ​សម្លាញ់​អើយ ! ។​
​គ​-​និយាយ​បន្លប់​ពី​រឿង​តារាភាពយន្ត​ដែល​មិត្តភក្តិ និយម​ចូលចិត្ត​វិញ ដើម្បី​ផ្លាស់ប្តូរ​បរិយាកាស​កុំឱ្យ​ស្មុគស្មាញ​ច្រើន ។​

សាកល្បង​មើល​! តើ​សមត្ថភាព​បដិសេធ​របស់​អ្នក​ឆ្លាត​ត្រឹម​កម្រិតណា​?​

២-​អ្នកមាន​វិធី​បដិសេធ​ចំពោះ​បុគ្គលិក​ដែលជា​អ្នកលក់​ក្រុមហ៊ុន​ធានារ៉ាប់រង​ដូចម្តេច ?
​ក​-​ទិញ​គ្រប់បែបយ៉ាង​អស់ហើយ ។​
​ខ​-​ធ្វើ​មុខក្រញូវ​ទាល់តែ​បុគ្គលិក​នោះ​ឈប់​និយាយ​ខ្លួនឯង ។​
​គ​-​បណ្តោយឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ធានារ៉ាប់រង​នោះ​និយាយ​រហូត​ទាល់តែ​ចប់​ទើប​បដិសេធ​ជា​ក្រោយ ។​

៣-​បុរស​រូប​សង្ហា​បាន​ចូលមក​សុំ​លេខ​ទូរស័ព្ទ​របស់​អ្នក ប៉ុន្តែ​អ្នក​មិន​ទុកចិត្ត​មនុស្ស​ប្លែក​មុខ​សោះ​អ្នកនឹង ៖
​ក​-​ឱ្យ​លេខ​មិត្តភក្តិ​ដែលជា​មនុស្ស​ប្រភេទ​ប៉េ​ដេ​របស់​អ្នកដោះស្រាយ​បញ្ហា​ចំពោះមុខ​សិន ។​
​ខ​-​ប្រាប់​គេ​ថា សង្សារ​របស់​អ្នកព្រួយបារម្ភ ប្រហែលជា​ឱ្យ​មិន​បានទេ !
​គ​-​ប្រាប់​គេ​ភ្លាម​ដោយ​មិន​បង្អង់​មាត់​ថា «​សុំទោស​ខ្ញុំ​មិនអាច​ឱ្យ​លេខ​ទូរស័ព្ទ​មនុស្ស​ប្លែក​មុខ បានទេ​» ។​

សាកល្បង​មើល​! តើ​សមត្ថភាព​បដិសេធ​របស់​អ្នក​ឆ្លាត​ត្រឹម​កម្រិតណា​?​

៤-​មិត្តភក្តិ​បាន​សុំឱ្យ​អ្នក​ជួយ​កុហក​សង្សារ របស់គេ​ថា​នាង​បាន​ទៅ​ដើរលេង​ជាមួយ​អ្នក ប៉ុន្តែ​ធាតុពិត​នាង​បាន​លួច​ទៅ​ដើរលេង​ជាមួយ បុរស​ផ្សេង​ម្នាក់ទៀត​អ្នកនឹង ៖
​ក​-​ទទួលយក​សម្តី ប៉ុន្តែ​សង្ឃឹមថា​មិនមាន​នរណាម្នាក់​មក​សួរ​អ្នក​ពី​រឿង​នេះឡើយ ។​
​ខ​-​ប្រាប់​ភ្លាម​ថា អ្នក​មិន​ចង់​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​នាំឱ្យ​ពិបាក​ខ្លួន​នោះឡើយ ។​
​គ​-​ដាស់តឿន​មិត្តភក្តិ​ឱ្យ​នឹក​ទៅដល់​ដើម​រកា ដែក​ខ្លះ​ផង​កុំ​ធ្វើបែបនេះ​បាបកម្ម​ណាស់ ។​

៥-​ស្ត្រី​ម្នាក់​គួរឱ្យ​អាណិតអាសូរ​ខ្លាំងណាស់​ដោយសារតែ​ត្រូវ​បុរស ជា​សង្សារ​បោះបង់ចោល ហើយ​ពេលនេះ​នាង​មក​យំសោក​ចំពោះមុខ​អ្នកនឹង ៖
ក​-​លួងលោម​ឱ្យ​នាង​កាត់ចិត្ត​ពី​បុរស​ចិត្តសាវ៉ា​ម្នាក់​នោះ ។​
​ខ​-​សុំទោស​មិត្តភក្តិ ថា​អ្នក​ក៏​មិន​អាចជួយ​ក្នុង​រឿងនេះ​បានដែរ ។​
​គ​-​យំសោក​ជាមួយ​ដែរ​ដោយ​សោកស្តាយ​ដែល​គេ​បំផ្លាញ​មនុស្ស​ល្អៗ បែបនេះ ។​

សាកល្បង​មើល​! តើ​សមត្ថភាព​បដិសេធ​របស់​អ្នក​ឆ្លាត​ត្រឹម​កម្រិតណា​?​

៦-​មិត្តភក្តិ​របស់​មិត្តភក្តិ​អ្នក​ម្នាក់ទៀត​ចូលមក​សុំ​ដើរលេង​ជាមួយ​អ្នក ពេលនេះ​អ្នក​ចង់​បដិសេធ ប៉ុន្តែ​ក្រែង​ចិត្ត​គេ អ្នកនឹង ៖
​ក​-​យល់ព្រម​ភ្លាម ព្រោះ​គិតថា​គេ​អាច​ជំពប់​ចិត្ត​ជាមួយ​អ្នក​ក៏​ថា​បាន ។
​ខ​-​ប្រាប់​គេ​ថា អ្នក​ត្រូវ​ទៅសួរសុខទុក្ខ​យាយ​នៅឯ​ខេត្ត ។​
​គ​-​ឱ្យគេ​ប៉ាវ​ញ៉ាំ​អាហារ​ថ្លៃៗ​កប់​ពពក ដើម្បីឱ្យ​រាងចាល​ថ្ងៃក្រោយ លែង​ហ៊ាន​បបួល​ទៀត ។​

៧-​ពេលនេះ​មិត្តភក្តិ​មក​ណាត់​អ្នក​ឱ្យ​ជួប​ជាមួយ​បុរស​ម្នាក់​អ្នកនឹង ៖
​ក​-​តវ៉ា​ឱ្យ​មិត្តភក្តិ​ម្នាក់នេះ​ទៅជា​មួយ​ដែរ និង ត្រូវតែ​ត្រឡប់មក​ជាមួយគ្នា ។​
​ខ​-​យល់​ព្រមទៅ​តែមួយ​លើក​ទេ ព្រោះថា​អ្នក​មិន​ចង់ឱ្យ​មិត្តភក្តិ​ខឹង ។​
​គ​-​សួរ​មិត្តភក្តិ​ថា បាន​ប្រាក់​ឈ្នួល​ពី​បុរស​ម្នាក់​នោះ​ច្រើនណាស់​ឬ ?

៨-​ពេលនេះ​កិច្ចការ​របស់​អ្នក​ច្រើនណាស់ ប៉ុន្តែ​ចៅហ្វាយនាយ​បាន​ជឿជាក់​លើ​សមត្ថភាព​រប​ស់​អ្នក ហេតុនេះ​ទើប​បន្ថែម​ការងារ ដល់​អ្នកមួយ​ជាន់​ទៀត​អ្នកនឹង ៖
​ក​-​រអ៊ូរទាំ​ឱ្យ​មិត្តភក្តិ​ស្តាប់​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​មាត់​រអ៊ូ​ដៃ​ធ្វើ​បណ្តើ​រដែរ ។​
​ខ​-​បើទោះបី​ហត់នឿយ​កម្រិតណា ប៉ុន្តែ​បើ​ចៅហ្វាយនាយ​ប្រើ ហើយ​ត្រូវតែ​ធ្វើ ។​
​គ​-​ប្រាប់​ចៅហ្វាយនាយ​ថា ការងារ​ច្រើនណាស់​ស៊ូ​មិនបាន​ទៀតឡើយ ។​

សាកល្បង​មើល​! តើ​សមត្ថភាព​បដិសេធ​របស់​អ្នក​ឆ្លាត​ត្រឹម​កម្រិតណា​?​

៩-​សង្សារ​ចាស់​មកសុំ​ជានា​គ្នា​ឡើងវិញ ទោះបី​អ្នក​និយាយ​បែបណា​ក៏​គេ​នៅតែ​រឹងទទឹង​ចង់​វិល​មកវិញ​ដែរ អ្នកនឹង​៖
​ក​-​ប្រាប់​គេ​ថាឱ្យ​ធ្វើជា​មិត្តភក្តិ​គ្នា​វិញ​ប្រសើរ​ជាង ។​
​ខ​-​កុហក​គេ​ថា​អ្នកមាន​សង្សារ​ថ្មី​ហើយ ។​
​គ​-​រំឭក​ឱ្យគេ​ដឹង​ពី​អំពើអាក្រក់​ដែល​គេ​បាន​សាង​ជាមួយ​អ្នក​កន្លងមក ដើម្បី​ឱ្យគេ​ភ្ញ្ញា​ក់​ខ្លួន ។​

១០-​មិត្តភក្តិ​មកសុំ​ខ្ចី​ឈុត​សម្លៀកបំពាក់​ដ៏​ស្រស់ស្អាត​របស់​អ្នក​ទៅ​ពិធីជប់លៀង ប៉ុន្តែ អ្នក​មិនទាន់បាន​ស្លៀក​ឈុត​នេះ​ម្តង​សោះ​អ្នកនឹង ៖
ក​-​ប្រាប់​គេ​ថា​បងស្រី​ខ្ចី​បាត់ទៅហើយ ពេលនេះ​មិនទាន់​ឱ្យ​មកវិញ​នៅឡើយ​ទេ ។​
​ខ​-​និយាយ​លេង​បន្លំ​មែន​ថា «​យី​ម្ចាស់ គេ​មិនទាន់បាន​ស្លៀក​ផង មិន​ក្រែង​ចិត្ត ទេ​ឬ ? » ។​
​គ​-​ឈុត​នេះ​ខ្ញុំ​ស្រឡាញ់​ណាស់ ខ្ញុំ​បាន​តាំងចិត្ត​ហើយ​ថា​មិនឱ្យ​នរណា​ខ្ចី​ឡើយ ។​

សាកល្បង​មើល​! តើ​សមត្ថភាព​បដិសេធ​របស់​អ្នក​ឆ្លាត​ត្រឹម​កម្រិតណា​?​

​បំណកស្រាយ
* បើ​បាន​ពិន្ទុ​ពី ១០ ទៅ ១២
​អ្នក​មិនទាន់​ស្ទាត់ជំនាញ​ក្នុងការ បដិសេធ​ទេ បើ​មានការ​ប្រឡង​ដាក់ពិន្ទុ​នោះ​ពិតណាស់​អ្នកនឹង​តោង​កន្ទុយ ក្រោយ​បំផុត​គេ​ពុំខាន ។ អ្នកជា​មនុស្ស ចូលចិត្ត​ក្រែង​ចិត្ត​អ្នកដទៃ​បើទោះបី​អ្វី ដែល​អ្នក​មិន​ពេញចិត្ត​សោះ​ក៏​តែង​សម្រប ខ្លួន​ធ្វើ​ដោយ​បង្ខំចិត្ត​ខ្លួនឯង​ដែរ ។ អ្នកជា​មនុស្ស​មិន​ចូលចិត្ត​ប្រឈម​បញ្ហា​មិន​ចូលចិត្ត​ធ្វើឱ្យ​នរណាម្នាក់​ខឹង​ខ្លួន​ទេ ព្រោះ​អ្នកខ្លាច​ផល​អាក្រក់​ជះ​មកវិញ ហេតុនេះ​អ្វីៗ​ដែល​គេ​សំណូមពរ​អ្នក​តែង​សម្រប​តាម និង ធ្វើតាម​បើ​ទោះ​ជួប​ផល​លំបាក​មួយចំនួន​នៅពេល​ក្រោយ​ក្តី ។ ចាត់ទុកថា​អ្នកជា​មនុស្ស​ចិត្ត​មិន​លះ និង ខ្លាចចិត្ត​គេ ហើយ​សុខចិត្ត​បាត់បង់​ផលប្រយោជន៍​ខ្លួនឯង ។​

* បើ​បាន​ពិន្ទុ​ពី ១៣ ទៅ ២២
​អ្នកមាន​ភាពម្ចាស់ការ​ខ្លួនឯង​ខ្ពស់ មាន​ភាព​ឆ្លាត​វៃ មាន​គម្រោងការ ប៉ុន្តែ​មិន​ចូលចិត្ត​បង្កជម្លោះ​ជាមួយ​អ្នកដទៃ​ដែរ ។ នៅពេល​ត្រូវគេ​បង្គំ​ឱ្យធ្វើ​អ្វីដែល​ខ្លួនឯង​មិន​ចូលចិត្ត​អ្នក​ចាំបាច់​ត្រូវ​ជ្រើសរើស​ប្រើ​វិធី​កុហក​ដើម្បី​យករួចខ្លួន​ជំនួស ការដែល​ត្រូវបដិសេធ​ត្រង់ៗ​តែម្តង ។ វិធី​បែបនេះ​ត្រូវបាន​គេ​ចាត់ទុកថា​ឆ្លាត វាងវៃ ។ ទោះបី​ការ​កុហក​បែបនេះ​អាច​បង្កបញ្ហា​នៅពេល​ក្រោយ​ក៏មានដែរ​បើសិន​ការ​កុហក​មិនមាន​ភាព​ឆ្លាត​វៃ​គ្រប់គ្រាន់ ។ ហេតុនេះ​លោកអ្នក​គប្បី​បង្កើន​ប្រាជ្ញា​ជាង​នេះ​បើ​ចង់​បដិសេធ​បាន​ដោយ​ល្អ​គ្មាន​ការ​ល្អក់កករ​ជាមួយ​អ្នកដទៃ នៅពេល​ក្រោយ​នោះ​។​

* បើ​បាន​ពិន្ទុ​ពី ២៣ ទៅ ៣០
​អ្នកជា​មនុស្ស​មាន​តិច​និក​គ្រប់​សិល្ប៍​វិធី​ក្នុងការ​បដិសេធ ប៉ុន្តែ​មួយ​ភាគ​ធំ ការបដិសេធ​របស់​អ្នក​ហាក់​ស្ថិតក្នុង​សភាព​រឹង​ស្តូក​ដោយ​បង្ហាញ​ពី​ជំហរ​ច្បាស់លាស់ ថា​អ្នក​មិន​ខ្វល់​ពី​បញ្ហា​អ្នកដទៃ​ឡើយ ព្រោះតែ​ហេតុនេះ​គេ​អាច​មើលឃើញថា អ្នកជា​មនុស្ស​គិត​ខ្លួនឯង​ច្រើនជាង​អ្នកដទៃ ។ ការដែល​បង្ហាញ​ភាព​រឹង​ស្តូក​ក្នុងការ​បដិសេធ​បែបនេះ​សុំ​ដាស់តឿន​ថា​វា​អាច​បង្ក​ឱ្យ​ភាគី​ម្ខាង​ទៀត​គិតពី​ផល អវិជ្ជមាន​របស់​អ្នក ហេតុនេះ​អ្នក​អាចមាន​សត្រូវ​ចំពោះមុខ​ច្រើន ហើយក៏​ជា​ចំណុច​អន់​ខ្សោយ​ដែរ ។ អ្នក​គប្បី​គិតគូរ​បញ្ហា​នេះ​ឱ្យបាន​ស្រួលបួល​ទើប​មិន​ជះ​ផល​អាក្រក់​ណាមួយ​ដល់​ខ្លួនឯង នៅពេល​ក្រោយ ៕ ដេប៉ូ​