លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព

សៀមរាប៖ ថ្លែងទៅកាន់នាយទាហាន នាយទាហានរង ពលទាហាន និង និស្សិតនាយទាហានសកម្ម ចំនួន ១១០នាក់ នៅក្នុងពិធីសច្ចាប្រណិធាន របស់នាយទាហាន នៅមុខប្រាសាទអង្គវត្ត នៅថ្ងៃទី១៧ ខែមករានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការរង កងទ័ពជើងគោក បានមានប្រសាសន៍ថា កងទ័ពគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា "ប្អូនៗនាយទាហាន ដែលបានសច្ចាប្រណិធាន នៅទីនេះ គឺត្រូវប្តេជ្ញាចិត្ត ក្នុងនាម នាយទាហាជំនាន់ក្រោយ ក្នុងនាមអ្នកកាន់កាប់ ជោគវាសនា អនាគត សុខសន្តិភាព របស់ជាតិ ការពារបូរណភាពទឹកដី របស់យើង ត្រូវប្តេជ្ញាចិត្ត ដើម្បីបំពេញភារកិច្ច ជូនជាតិមាតុភូមិ ចូលរួមកសាងជាតិ និងលើកកិត្យានុភាពជាតិ ឱ្យដូចកងទ័ពបុព្វបុរស របស់យើងដែលបាន ឆ្លាក់នៅតាមប្រាង្គប្រាសាទអង្គវត្ត និងប្រាសាទនានា ដែលបានបង្ហាញប្រវត្តិតួនាទី និងភារកិច្ចរបស់កងទ័ព"។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការអបរអរសាទរ ចំពោះជោគជ័យ របស់និស្សិត នាយទាហានសកម្ម ជំនាន់ទី១៦ សែនជ័យ ក្រោមការខិតខំប្រឹងប្រែង អំណត់ តស៊ូ ឆ្លងកាត់ វគ្គសិក្សា និងហ្វឹកហ្វឺនជិត ៤ឆ្នាំ កន្លងមក ហើយក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះនិស្សិតទាំងអស់ ដែលមានសេចក្តីក្លាហាន និងមនសិកាសេ្នហាជាតិខ្ពស់ ស័្មគ្រចិត្តចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទ៕

លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព

លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព

លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព

លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព

លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព

លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព

លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព

  • លោក ហ៊ុន ម៉ាណែត៖ កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិ គ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងខ្លា ក៍ខ្លាំងដោយសារកងទ័ព已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/01/17  Category:ក្នុងស្រុក