ចាប់បាន ពលករ​ខ្មែរ នៅកូរ៉េ បីនាក់ ដែលបាន​ជេរប្រមាថ​ និង​ដុតរូប​សម្តេចតេជោ​ នៅកូរ៉េ​ (មានវិដេអូ)

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចំា កូរ៉េខាងត្បូង លោក ស៊ុត ឌីណា បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះថា ពលករខ្មែរ បម្រើការងារនៅ សាធារណរដ្ឋកូរ៉េ ដែលជាក្រុមជេរ និងដុតរូបថតសម្តេចតេជោ ហ៊ុន សែន ពីរឆ្នាំកន្លងមកនេះ បានធ្វើការសុំទោស និងសារភាពចំពោះកំហុសរបស់ខ្លួន ដោយបានធ្វើ កំណត់ហេតុ បញ្ជាក់អំពីសកម្មភាពទោសកំហុសរបស់ខ្លួន។

តាមរយៈបណ្តាញទំនាក់ទំនងហ្វេកប៊ុក របស់លោក ស៊ុត ឌីណា បានសរសេរថា "នេះ គឺជា យុវជន ជាពលករខ្មែរ ធ្វើការនៅសាធារណរដ្ឋ និង ជាក្រុមអ្នកដែលជេរ និងដុតរូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពីរឆ្នាំមុន និងដែលបានក្រុមគណបក្សប្រឆាំងយក មក បង្ហោះឡើងវិញ ក្នុងន័យវាយប្រហារ ថ្ងៃទី៧ មករា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ត្រូវបាន ខ្ញុំបាទ ជា ឯកអគ្គរាជទូត ប្រចាំសាធាររដ្ឋកូរ៉េខាងត្បូង សហការណ៏ ជាមួយអាជ្ញាធរ និង ភ្នាក់ងារ នានា តាមស្វែងរក ចាប់ខ្លួន យកមកទទួលខុសត្រូវចំពោះមុខច្បាប់"។

លោក ស៊ុត ឌីណា បានបន្ថែមទៀតថា "ក្នុងថ្ងៃអាទិត្យទី១៧ មករា ឆ្នាំ២០១៦ ក្រុមការងារ បាននាំខ្លួនយុវជនចំនួន ៣នាក់ មកសារភាពសុំទោស និងធ្វើកំណត់ហេតុ អំពី សកម្មភាពទោសកំហុស របស់ ពួកគាត់ ។ ចំពោះជនពីរនាក់ ខ្ញុំកំពុងចាត់ការ ឲ្យចេញមកបង្ហាញខ្លួន ជាបន្ត បន្ទាប់ទៀត។ ចំពោះចំណាត់ ឃាត់ខ្លួន ឬ ចាប់ ខ្លួន ពួកគាត់ អាចធ្វើ ឡើង ពេលណាក៏បាន បើគាត់នឹងធ្វើ រឿង ថ្មី ណាមួយទៀតនាពេលខាងមុខ៕

ចាប់បាន ពលករ​ខ្មែរ នៅកូរ៉េ បីនាក់ ដែលបាន​ជេរប្រមាថ​ និង​ដុតរូប​សម្តេចតេជោ​ នៅកូរ៉េ​ (មានវិដេអូ)

នៅថ្ងៃ អាទិត្យទី១៧ ខែ មករា ឆ្នាំ២០១៦ យុវជនដែលបាន ថតជាវីដេអូ ជេរប្រមាថនិងហ៊ានដុតរូបថតថ្នាក់ដឹកនាំប្រទេសកម្ពុជា ក្នុងកំឡុងចុងឆ្នាំ ២០១៣ គឺពួកគាត់បានចូលខ្លួនមកជួបជាមួយឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ដេីម្បីសុំការយោគយល់ លេីកលេងទោស និងអធ្យាស្រ័យ ពីសំណាក់ថ្នាក់ដឹកនាំប្រទេស ជាពិសេសគឺសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន អោយលោកកុំមានការប្រកាន់ទោស និងសុំការអធ្យាស្រ័យពីសម្តេច តាមរយះឯកអគ្គរាជទូត ឯកឧត្តម ស៊ុត ឌីណា។ឯកអគ្គរាជទូត លោកក៏បានពន្យល់ណែនាំពួកគេ អោយបញ្ឈប់សកម្មភាពដែល អសិលធម៌ និងមេីលងាយថ្នាក់ដឹកនាំ ឬក៏ប្រជាជនឋានះស្មេីរឬក្រោមខ្លួនផងដែរ។ជាចុងក្រោយពួកគាត់ក៏បានលេីកដៃសំពះសុំទោសចំពោះកំហុសឆ្គងដែលពួកគាត់បានប្រព្រឹត្តខុសពីមុន ចំពោះថ្នាក់ដឹកនាំប្រទេសកម្ពុជា។

Posted by Ly Heng Ast on Sunday, January 17, 2016