ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រះសីហនុ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា ​អគ្គិភ័យបានកើតឡើងទៀត​ហើយនៅប៉ុន្មាននាទីមុននេះ ​នៅបន្ទប់ជាន់ទី២នៃ​ផ្ទះល្វែងមួយកន្លែង​ស្ថិតនៅក្បែរអតីតមហោស្រព ​ក្នុងភូមិ-សង្កាត់២ ក្រុងព្រះសីហនុ ។ ​យ៉ាងណាក៍ដោយអគ្គិភ័យឆេះ​ពូកខ្នើយនិងសម្ភារមួយចំនួន​​ដែលមិនទាន់ដឹងពី​មូលហេតុនេះ​ បានរលត់ទៅវិញហើយ​ក្រោយ​ពីសមត្ថកិច្ចអន្តរាគមន៍​បាញ់ពន្លត់ទាន់ពេលវេលា ៕