ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា​ ស្រ្តីម្នាក់បានដើរចេញពីក្នុង​ផ្ទះប្រុងឡើងរថយន្ត​ ត្រូវជនសង្ស័យ​៤នាក់​ជិះម៉ូតូ​២គ្រឿងប្រដាប់​ដោយ​អាវុធខ្លីមួយដើមបានធ្វើសកម្មភាព​ភ្ជង់បាញ់គំរាមយកកាបូប ​និងដោះយកគ្រឿងអលង្ការ​ជិះចេញដោយសុវត្ថិភាព​មិនរំខានសមត្ថកិច្ចនោះឡើយ ។

ហេតុការណ៍នេះ​បានកើតឡើងនៅរសៀលថ្ងៃទី១៧ ​មករា ២០១៦ ​នៅមុខផ្ទះជនរងគ្រោះ​មិនទាន់ស្គាល់អត្តសញ្ញាណ ​ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។ មិនទាន់មាន​របាយការណ៍ការបាត់បង់​ទ្រព្យសម្បត្តិនោះនៅឡើយដែរ ។

សេចក្តីរាយការណ៍បានបន្តថា​ នៅពេលនេះ​ សមត្ថកិច្ចកំពុងស្រាវជ្រាវ​ក្រោយសួរនំាជនរងគ្រោះនោះរួចមក ៕