​វិធី​កម្ចាត់​កម្អែល​កខ្វក់​លើ​ម៉ាស៊ីន​បោកគក់​ខោអាវ​

Doliprane TVC

ម៉ាស៊ីន​បោកគក់​ខោអាវ​កាលបើ​ប្រើប្រាស់​រយៈពេល​យូរ​តែងមាន​កម្អែលកខ្វក់​ពី​ជាប់​នៅ​ខាងក្នុង និង ខាងក្រៅ​ម៉ាស៊ីន ។ ដូច្នេះ​ដើម្បី​លាង​សម្អាត​កម្អែល​កខ្វក់ពីម៉ាស៊ីនបោកខោអាវ​គេ​អាច​ប្រើ​ថ្នាំ​សម្អាត​ដែលមាន​លក់​នៅ​ទីផ្សារ ដោយ​ដាក់លាយថ្នាំ​ម្សៅ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​ពេញ​ក្នុង​ធុង​បោកគក់​រយៈពេល​ជាច្រើន​ម៉ោង​ទើបឱ្យ​ម៉ាស៊ីន​បោកគក់​ធ្វើ​ចលនា​បន្តិច​រួច​បង្ហូរទឹក​ចោល​ជាការ​ស្រេច ។ ​

ប្រសិនបើ​លោកអ្នក​មិនមាន​ម្សៅ​សម្អាត មាន​វិធី​មួយបែប​ទៀត​គឺ​ប្រើ​ទឹកខ្មេះ​ពី​កន្លះ​ទៅ ១ ដបចាក់​ក្នុង​ធុង​ម៉ាស៊ីនបោកខោអាវ​លាយ​ជាមួយ​ទឹក​ហើយ​ត្រាំ​ទុក​រយៈពេល ២ ម៉ោងទើប​ចាប់ផ្តើម​បើក​ម៉ាស៊ីនបោកខោអាវ​ឱ្យមាន​ចលនា​រយៈពេល ១០ ទៅ ២០ នាទីទើប​បើក​បង្ហូរទឹក​កខ្វក់​ចេញ ។ បន្ទាប់មក​ត្រូវ​ចាក់ទឹក​ស្អាត​ក្រឡុក​លាង ១០ នាទី​ទៀតហើយ​បង្ហូរទឹក​ចេញ​វិញ​ម្តងទៀត ៕