តួឯក​ស្រី​ក្នុង​រឿង «Transformer 3» និង តួឯក​ប្រុស​ក្នុង​ត​រឿង «SPY» បង្ហាញ​ភាព​ផ្អែមល្ហែម

Doliprane TVC

កាលពីពេល​ថ្មីៗ​នេះ​គូស្នេហ៍​តារា​ហូលីវូដ​មួយគូ​គឺ​លោក ចេ​សាន់ ស្តា​ថា​ម (Jason Statham) ជាមួយ​មិត្តស្រី​ដែលជា​តារា​សម្តែង និង ម៉ូ​ដែល​សញ្ជាតិ​អង់គ្លេស ហើយក៏​ជា​តួឯក​ស្រី​ក្នុង​រឿង «Transformer 3» ផងដែរ​គឺ​នាង រ៉ូ​ស​ស៊ី ហាន់​ធី​ង​តុ​ន វ៉ា​យ​លី (Rosie Huntington-Whiteley) បាន​បាន​បង្ហាញខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ប្រគល់​ពានរង្វាន់ 2016 Golden Globe Awards ដោយពេល​នោះដែរ​គេ​បាន​មើលឃើញថា នៅលើ​ម្រាមដៃ​ឆ្វេង​របស់​នាង រ៉ូ​ស​ស៊ី ហាន់​ធី​ង​តុ​ន វ៉ា​យ​លី បាន​ពាក់​ចិញ្ចៀនពេជ្រ​ដ៏​ស្រស់​មួយ​វង់​ទៀតផង ។

តួឯក​ស្រី​ក្នុង​រឿង «Transformer 3» និង តួឯក​ប្រុស​ក្នុង​ត​រឿង «SPY» បង្ហាញ​ភាព​ផ្អែមល្ហែម

​នៅក្នុង​ឱកាស​នោះដែរ​តារា​ស្រី​វ័យ ២៨ ឆ្នាំ នាង រ៉ូ​ស​ស៊ី ហាន់​ធី​ង​តុ​ន វ៉ា​យ​លី ដែលជា​គូ​ដណ្ដឹង​របស់​តួ​ប្រុស​ចូលចិត្ត​សម្តែង​ក្នុង​ឈុត​បាញ់ប្រហារ​គឺ​លោក ចេ​សាន់ ស្តា​ថា​ម បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​ចិញ្ចៀន​មួយ​វង់​នេះ​គឺ​តួឯក​ប្រុស​ក្នុង​រឿង «SPY» លោក ចេ​សាន់ ស្តា​ថា​ម ជា​អ្នក​បំពាក់​ឲ្យ​នាង ។ សម្រាប់​គូស្នេហ៍​ដ៏​ល្បីល្បាញ​មួយគូ​ខាងលើនេះ​តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ដាក់គ្នា​ទៅវិញទៅមក ។

តួឯក​ស្រី​ក្នុង​រឿង «Transformer 3» និង តួឯក​ប្រុស​ក្នុង​ត​រឿង «SPY» បង្ហាញ​ភាព​ផ្អែមល្ហែម

ប៉ុន្តែ​ទន្ទឹមគ្នា​នោះដែរ​តួឯក​ស្រី​នៅក្នុង​រឿង «Transformer 3» ខាងលើ​បានធ្វើ​បទ​សម្ភាស​នៅក្នុង​កម្មវិធី Self ដែល​ទាក់ទង​ទៅនឹង​រឿង​អាពាហ៍ពិពាហ៍ និង គម្រោង​យក​កូន​រវាង​នាង ជា​មួយគូ​ដណ្ដឹង​លោក ចេ​សាន់ ស្តា​ថា​ម កាលពី​ឆ្នាំមុន​ថា «​ជាកា​ពិតណាស់​សម្រាប់​គូស្នេហ៍​ទាំងឡាយ​ដែល​រស់នៅ​ជាមួយគ្នា​(​មិនទាន់​រៀបការ​) គឺ​តែង​ត្រូវការ​ចាំមើល​ពេលវេលា​ជាក់​ណាមួយ ក៏ដូចជា​មាន​លុយកាក់​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ឲ្យ​ពួកគេ​មាន​សុភមង្គល​ក្រោយ​រៀប​អាពាហ៍ពិពាហ៍​រួច​…​សរុបមក​សម្រាប់​រូបនាង​ខ្ញុំ​(​រ៉ូ​ស​ស៊ី ហាន់​ធី​ង​តុ​ន វ៉ា​យ​លី​)​ជឿជាក់ថា​ពួកយើង​ទាំងពីរ​នាក់​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​អាពាហ៍ពិពាហ៍​…​ប៉ុន្តែ​សម្រាប់​ពេលនេះ​គឺ​ពួកយើង​ទាំងពីរ​មាន​សុភមង្គល​រួចស្រេច​ទៅហើយ ហើយ​មានពេលខ្លះ​ខ្ញុំ​តែងតែ​បន់​ឲ្យ​អាពាហ៍ពិពាហ៍​នេះ​នឹង​ឆាប់​ចូលមក​ដល់​ផងដែរ​» ។ ​

គួរ​រំឭក​ដែរ​ថា ចំពោះ​ទំនាក់ទំនង​ស្នេហា​រវាង​តារា​សម្តែង​ប្រុស​ដ៏​ល្បីឈ្មោះ​សញ្ជាតិ​អង់គ្លេស​វ័យ ៤៨ ឆ្នាំ លោក ចេ​សាន់ ស្តា​ថា​ម និង តារា​ស្រី​វ័យ ២៨ សញ្ជាតិ​ដូចគ្នា​នាង រ៉ូ​ស​ស៊ី ហាន់​ធី​ង​តុ​ន វ៉ា​យ​លី គឺមាន​រយៈពេល ៥ ឆ្នាំ​មកហើយ ។ ហើយ​ក្នុងនោះដែរ​មាន​អ្នកគាំទ្រ​ជាច្រើន​បាន​និយាយថា ពួកគេ​មិន​ចង់​រង់ចាំ​យូរ​ទៀត​ទេ​ចំពោះ​រឿង​រៀប​អាពាហ៍ពិពាហ៍​របស់​តារា​ក្នុង​ដួងចិត្ត​ទាំងពីរ​នាក់​នេះ ពោលគឺ​អ្នកគាំទ្រ​ទាំងនោះ​ចង់ឃើញ​ពួកគេ​ទាំងពីរ​រៀប​អាពាហ៍ពិពាហ៍​ឆាប់ៗ​នេះ ៕ (​ប្រភព ធូ​ហ្វេ​ប​) កុសល​