ពិធីមង្គលការ​មហា​ចម្លែក​ ​ធ្វើឱ្យ​ផ្អើល​ប្រ​ទេស​​ចិន​

Doliprane TVC

​ថ្មីៗ​ មកនេះ​នៅ​ទីក្រុង​ចុង​សាន ខេត្ត​ក្វាង​ទុង ប្រទេស​ចិន គេ​បានឃើញ​ពិធីមង្គលការ​បែប​សម័យ​អ្នកកាន់អំណាច​​ផ្តាច់ការ​ក្នុងស្រុក ដែល​បានធ្វើឱ្យ​អ្នករស់នៅ​ក្នុង​ទីក្រុង​ចុង​សាន មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​ ក្នុង​ពិធី​រៀប​មង្គលការ​នេះ គឺ​ប្រព្រឹត្តឡើង​ដោយពេល​ព្រឹក​ព្រលឹម​ខាង​កូន​ក​ម្លោះ ព្រមទាំង​ញាតិមិត្ត​បានធ្វើ​ដំណើរ តាម​រថយន្ត​ប្រណាំង Ferrari និង Lamborghini ដ៏​ទំនើបៗ​ជាច្រើន​គ្រឿង​ទៅ​ទទួល​កូនក្រមុំ ។

ពិធីមង្គលការ​មហា​ចម្លែក​ ​ធ្វើឱ្យ​ផ្អើល​ប្រ​ទេស​​ចិន​

ខាង​កូន​ក​ម្លោះ បាន​ស្លៀក​ឈុត​បុរាណ​បែប​ព្រះរាជា ព្រមទាំង​បាន​ជូន​បណ្ណាការ​ជា​ទឹកប្រាក់​រាប់លាន​យន់​ឯណោះ ។ ចំណែក​ខាង​កូនក្រមុំ វិញ​បាន​ស្លៀក​ឈុត​បុរាណ​បែប​មហាក្សត្រី​យា​នី ដោយមាន​ពាក់​កម្រង​កងមាស​ដែលមាន​ឆ្លាក់​រូប​នាគ និង ហង្ស ចំនួន ៦ ខ្សែ​ចេញមក​ទទួល​កូន​ក​ម្លោះ ។​សូមបញ្ជាក់​ផងដែរ​ថា កូន​ក​ម្លោះ គឺជា​ស្រុក​សាន​ស៊ាំ​ង តែ​ក្រោយមក​បាន​ផ្លាស់​ទៅ​រស់នៅ​ទីក្រុង​ម៉ា​កាវ គឺជា​អ្នក ជំនួញ​ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ​ម្នាក់ ហើយ​កូនក្រមុំ គឺជា​អ្នក​រស់នៅក្នុង​ទីក្រុង​ម៉ា​កាវ ៕ គ ឡេង

ពិធីមង្គលការ​មហា​ចម្លែក​ ​ធ្វើឱ្យ​ផ្អើល​ប្រ​ទេស​​ចិន​