Update: អគ្គីភ័យរត់វិញហើយ​ក្រោយអន្តរាគមន៍ឡាន៤ទឹក​ អស់៤គ្រឿង

ព្រះសីហនុ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចខេត្ត ព្រះសីហនុ បានឲ្យដឹងនៅមុននេះបន្តិច អគ្គីភ័យកើតលើកទី២ នៅក្នុងខេត្តនេះ បានរលត់វិញ ក្រោយពីមានអន្តរាគន៍ទាន់ពេលវេលា ដោយប្រើប្រាស់ឡានទឹកអស់ចំនួន៤គ្រឿង។

សវតារឿង៖

មួយម៉ោងក្រោយពី ពន្លត់អគ្គិភ័យនៅសង្កាត់ លេខ៤ ឥឡូវនេះអគ្គិភ័យផ្តើមឆេះ នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ សេចក្តីរាយការណ៍នៅម៉ោង ៥៖០០នាទី ល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា អគ្គិភ័យកំពុងតែ ឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅក្នុងសង្កាត់ លេខ២ ក្រុងព្រះសីហុន ខេត្តព្រះសីហនុ ពោលគឺ មួយម៉ោង ក្រោយពីបានជួយពន្លត់អគ្គិភ័យ ដែលបានបំផ្លាញផ្ទះប្រជាពលរដ្ឋ អស់ចំនួន៦ខ្នង នៅក្នុងសង្កាត់លេខ៤ នៅម៉ោង ៤៖០០នាទី រសៀលថ្ងៃដដែលនេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យកំពុងឆេះ នៅជាន់ទីពីរ នៃផ្ទះល្វែងមួយស្ថិតក្នុង សង្កាត់លេខ២ ក្រុងព្រះសីហនុ ប៉ុន្តែនៅមិនទាន់ដឹងថា បណ្តាលមកពីមូលហេតុ អ្វីនោះទេ៕

Update: អគ្គីភ័យរត់វិញហើយ​ក្រោយអន្តរាគមន៍ឡាន៤ទឹក​ អស់៤គ្រឿង

Update: អគ្គីភ័យរត់វិញហើយ​ក្រោយអន្តរាគមន៍ឡាន៤ទឹក​ អស់៤គ្រឿង