លោក​ហ៊ុន ម៉ា​ណែ​ត​៖ ​កងទ័ព គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ​

ខេត្តសៀមរាប: ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ ​នាយរង​សេនាធិការ​ចំរុះ​នៃ​កង​
​យោធពលខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​
​ថ្លែង​ទៅកាន់​នាយទាហាន នាយទាហានរង ពលទាហាន និង និស្សិត​នាយទាហាន​សកម្ម​ចំនួន ១១០​នាក់ នៅក្នុង​ពិធី​សច្ចាប្រណិធាន​របស់​នាយ​ទាហាន​នៅមុខ​ប្រាសាទ​អង្គ​វត្ត នៅ​ថ្ងៃទី​១៧ ខែមករា ថា កងទ័ព គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ គ្រប់​កាលៈទេសៈ​ទាំងអស់ ជាតិ​រុងរឿង ជាតិ​ខ្លាំងក្លា ក៏​ខ្លាំង​ដោយសារ​កងទ័ព​។

​លោក ហ៊ុន ម៉ា​ណែ​ត បន្តថា ដូច្នេះ​ប្អូនៗ​នាយទាហាន ដែល​បាន​សច្ចាប្រណិធាន​នៅទីនេះ គឺ​ត្រូវ​ប្តេជ្ញាចិត្ត​ក្នុងនាម​នាយទាហាន​ជំនាន់​ក្រោយ ក្នុងនាម​អ្នកកាន់កាប់​ជោគវាសនា​អនាគត សុខសន្តិភាព​របស់​ជាតិ ការពារ​បូរណភាព​ទឹកដី​របស់​យើង ត្រូវ​ប្តេជ្ញាចិត្ត​ដើម្បី​បំពេញភារកិច្ច​ជូន​ជាតិ​មាតុភូមិ ចូលរួម​កសាង​ជាតិ និង​លើក​កិត្យានុភាព​ជាតិ ឱ្យ​ដូច​កងទ័ព​បុព្វបុរស​របស់​យើង ដែល​បាន​ឆ្លាក់​នៅតាម​ប្រាង្គ​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​នានា ដែល​បានបង្ហាញ​ប្រវត្តិ​តួនាទី និង​ភារកិច្ច​របស់​កងទ័ព​។​
 
លោក ហ៊ុន ម៉ា​ណែ​ត  បាន​ថ្លែង​នូវ​ការ​អបរ​អរសាទរ ចំពោះ​ជោគជ័យ​របស់​និស្សិត​នាយទាហាន​សកម្ម ជំនា​ន់ទី​១៦ សែន​ជ័យ ក្រោម​ការខិតខំ​ប្រឹងប្រែង អំណត់ តស៊ូ ឆ្លងកាត់​វគ្គ​សិក្សា​និង​ហ្វឹកហ្វឺន​ជិត ៤​ឆ្នាំកន្លងមក ។  

ជាមួយ​នោះដែរ លោក​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ដោយស្មោះ ចំពោះ​និស្សិត​ទាំងអស់ ដែលមាន​សេចក្តីក្លាហាន និង​មនសិកា​សេ្ន​ហា​ជាតិ​ខ្ពស់ ស្ម័គ្រចិត្ត​ចូល​បំរើ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​៕​

លោក​ហ៊ុន ម៉ា​ណែ​ត​៖ ​កងទ័ព គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ​

លោក​ហ៊ុន ម៉ា​ណែ​ត​៖ ​កងទ័ព គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ​

លោក​ហ៊ុន ម៉ា​ណែ​ត​៖ ​កងទ័ព គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេសជាតិ​