Myolie Wu ក្រេបទឹក​ឃ្មុំ​នៅ​ជប៉ុន ស្របពេល​អតីត​សង្សារ​ក៏​ទៅ​ជប៉ុន​ដូចគ្នា​

Doliprane TVC

គូ​ស្វាមី​ថ្មីថ្មោង នាង Myoulie Wu និង​ លោក Philip Lee នាពេល​ថ្មីៗ ​នេះ បាន​បណ្ដើរគ្នា​ទៅលេង​ស្គី ទឹកកក​ក្នុងឱកាស​វិស្សមកាល នា​កោះ Hokkaido ប្រទេស​ជប៉ុន ដែលជា​កន្លែង​ឈប់សម្រាក​ទីមួយ ក្នុង​ដំណើរ​ក្រេបទឹក​ឃ្មុំ​របស់​ពួកគេ ។ តាមរយៈ​បណ្ដាញ​សង្គម នាង Myolie បានធ្វើការ​ចែករំលែក នូវ​រូបភាព​របស់​នាង និង លោក Philip ដែល​មើលទៅ​ពិតជា​សប្បាយរីករាយ និង​ស្និទ្ធស្នាល ហើយ​ថែមទាំង​ពាក់អាវរ​ងារ​ជា​គូ​ពណ៌​ក្រហម បញ្ជាក់ថា​ពួកគេ​ជា​គូ​ស្វាមី​ថ្មីថ្មោង​ទៀតផង ។ នាង Myolie បាន​និយាយថា «(​ខ្ញុំ​) ដូចជា​អ្នក​នៅ​ស្រុក​នេះ​អ៊ីចឹង ។ ជា​លើកទីមួយ​ហើយ​ដែល​មកលេង ស្គី​ទឹកកក​» ។​

Myolie Wu ក្រេបទឹក​ឃ្មុំ​នៅ​ជប៉ុន ស្របពេល​អតីត​សង្សារ​ក៏​ទៅ​ជប៉ុន​ដូចគ្នា​

​ជា​រឿង​ដែល​ចៃដន្យ អតីត​មិត្ត​ប្រុស​របស់ Myolie រយៈពេល ៨ ឆ្នាំ លោក Bosco Wong បែរជា​ជួបគ្នា​ទាំង​មិន​ប៉ង​នៅ​ប្រទេស​ជប៉ុន ទាំង​ពួកគេ​មាន​មូលហេតុ​ទៅ​ជប៉ុន​ខុសគ្នា​យ៉ាងណា​ក៏ ដោយ ។ ឪពុក​របស់ Bosco បាន​លាក​ចាក​លោក​នេះ​ទៅក្នុង​ខែធ្នូ គឺ​ពីរ​សប្ដាហ៍​មុន Myolie រៀបការ​នៅ​ថ្ងៃទី ២៨ ខែធ្នូ ។ បើទោះបីជា Bosco ត្រូវបាន​អញ្ជើញ ហើយ​គាត់​ធ្លាប់បាន​និយាយថា នឹង​អញ្ជើញ​ចូលរួម​យ៉ាងណាក្ដី ក៏​នៅ​ទីបំផុត អតីត​សង្សារ​របស់​នាង Myolie គឺ​លោក Bosco នៅតែ​មិនបាន​ទៅ​ចូលរួម​ពិធី​មង្គល​នោះ​ដដែល ពីព្រោះ​តែ​គាត់​ត្រូវ​នៅ​កាន់​មរណទុក្ខ​ឪពុក​របស់ គាត់ ។​

​ក្នុងពេល​ដែរ​នាង Myolie និង​លោក Philip ស្ថិតនៅ​កោះ Hokkaido​នោះ អ្នក​និយម​លេង​បណ្ដាញ សង្គម បាន​ប្រទះឃើញ​លោក Bosco និង​ជំនួយការ​ស្រី​របស់គាត់ ស្ថិតនៅ​ព្រលានយន្តហោះ Fukuoka ។ Bosco បាន​ពាក់​ខ្មៅ​ពេញ​មួយ​តួខ្លួន ដោយ​ពាក់​អាវខ្មៅ ខោខ្លី​ពណ៌​ខ្មៅ មួក​ពណ៌​ខ្មៅ ម៉ាស​បិទមុខ​ពណ៌​ខ្មៅ ដែល​ការធ្វើ​បែបនេះ ដើម្បី​កុំ​ឲ្យ​អ្នកដទៃ​ចំណាំ​គាត់​បាន ។​

Bosco បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក​ទៅ​ជប៉ុន​នេះ គឺ​ដើម្បី​ធ្វើដំណើរ​កំសាន្ដ​ជាមួយនឹង​មិត្ត របស់គាត់ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​របស់លោក​តែប៉ុណ្ណោះ ៕ ខេមរា (​ប្រភព​៖ Jayne Stars)

Myolie Wu ក្រេបទឹក​ឃ្មុំ​នៅ​ជប៉ុន ស្របពេល​អតីត​សង្សារ​ក៏​ទៅ​ជប៉ុន​ដូចគ្នា​