ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​

Doliprane TVC

​នេះ​ពិតជា​រឿង​ដែល​មិនគួរ​ឱ្យ​ជឿ​សម្រាប់​តារា​ឯក​ស្រី​អ្នកនាង ម៉ៃ ដាវី​កា (Mai Davika) ដែល​ធ្លាប់តែ​ជា​អតីត​តារា​ស្រី​ប្រចាំ​ប៉ុស្តិ៍​លេខ ៧ ដោយ​ពេលនេះ​អ្នកនាង​ក្លាយជា​តារា​ឯករាជ្យ​ដោយ​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ទៀតឡើយ ធ្វើឱ្យ​ឱកាស​ក្នុងការ​សម្តែង​ជា​តួឯក​របស់​អ្នកនាង​មាន​ប៉ុស្តិ៍​ទូរទស្សន៍​ដណ្តើម​គ្រប់គ្នា​។​

ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​

ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​

​ទើបតែ​សប្តាហ៍​មុន ពិធី​បើកសម្ពោធ​រឿង « ម្ចាស់​គ្រង​វេហា​» (Jao Wayha) ដែល​ថត​ដោយ​ប៉ុស្តិ៍​ទូរទស្សន៍ True4U បានធ្វើឱ្យ​ទស្ស​និជ​ន​មានការ​ភ្ញាក់​ភ្អើ​ល​យ៉ាងខ្លាំង ដោយមាន​វត្តមាន​អ្នកនាង ម៉ៃ ដាវី​កា មក​សម្តែង​ជា​តួឯក​ស្រី​ក្នុង​វគ្គ​ទី ៣ ហើយ​ថែមទាំង​បាន​ចាប់​ដៃគូ​សម្តែង​ជាមួយ​លោក ធី​ក ជេ​សា​ដា​ផន (Tik Jesadaporn)​។​

ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​

ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​

​មិនទាន់បាន​ចាប់ផ្តើម​ថត​រឿង​ថ្មី​ផង ស្រាប់​តែមាន​ព័ត៌មាន​ថ្មី​បានប្រកាសថា មួយគូ​នឹង​ចាប់ដៃគ្នា​សម្តែង​ក្នុង​រឿង​មួយ​ផ្សេងទៀត​របស់​ប៉ុស្តិ៍​លេខ ៣ ដែលមាន​ចំណងជើង​ថា «​ភ្លើង​ណា​រី​» (Plerng Naree) របស់​ក្រុមហ៊ុន Guts Entertainment ថែមទាំង​ដឹកនាំ​ដោយ​អ្នកគ្រប់គ្រង​ល្បីឈ្មោះ​ពីររូប ធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​តារា​ទាំងពីរ​មានការ​រសាប់រសល់​ចង់​តាមដាន​ទស្សនា​រឿង​ភាគ​ថ្មី​របស់​ពួកគេ​យ៉ាងខ្លាំង​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តា​)

ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​

ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​


ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​

ម៉ៃ ដាវី​កា និង ធី​ក ជេ​សា​ដា​ផន មានរឿង​ផ្ទួនៗ​