ក្រុម​ឈ្មួញ​ឈើ​សម្រុក​ដឹកឈើ​ចេញ​បញ្ជូន​ទៅ​ស្រុក​យួន​ មុន​ពេល​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ ដំណើរការ​ការងារ​(​មាន​វី​ដេ​អូ​)

​ក្នុង​ន័យ​អះអាង​ថា​ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​ ចាប់ផ្តើម​"​កម្រើក​ត្រគាក​"​ បង្កើត​គណៈកម្មការ​ជាតិ​មួយ​បំពេញ​កិច្ចការ​នេះ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ជា​ប្រធាន​ និង​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ូ​ សា​គុណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​ក​ណ្ត​លា​នគរបាល​ព្រំដែន​ ជា​អនុប្រធាន​ ព្រមទាំង​មាន​សមាជិក​ចំនួន​៨​នាក់​ទៀត​ តាម​សេចក្តីសម្រេច​លេខ​០៩​សសរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ។​

​នៅ​ពេល​បុរស​ខ្លាំង​ចុះហត្ថលេខា​នៅ​លើ​សេចក្តីសម្រេច​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មិន​ទាន់​ស្ងួត​ទឹក​ប៊ិក​ផង​ ចាប់តាំងពី​វេលា​ម៉ោង​១៦​ល្ងាច​រហូត​ដល់​ម៉ោង​០៥​ព្រឹក​ ឈាន​ចូល​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៦​ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ និង​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ ជា​ឈ្មួញ​ឈើ​ដ៏​ល្បីឈ្មោះ​ប្រចាំ​ភូមិភាគ​ឦសាន​ ដោយ​ប្រើប្រាស់​រថយន្ត​ប្រភេទ​យី​ឌុ​ប​ និង​ប្រភេទ​រថយន្ត​ច្នៃ​រាប់រយ​គ្រឿង​ សម្រុក​ដឹកឈើ​ចេញពី​តំបន់​ភ្នំ​ព្រេច​ ខេត្តមណ្ឌលគិរី​ ជា​តំបន់​ព្រៃ​សម្បទាន​របស់​ខ្លួន​ឆ្លង​មក​កាន់​ខេត្តក្រចេះ​ រួច​បញ្ជូន​បន្ត​ឆ្ពោះទៅ​កាន់​ស្រុក​យួន​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ស្មាន​តែ​រាជរដ្ឋាភិបាល​ចល័ត​កម្លាំង​កងទ័ព​ទាំង​យប់​ ។​

​ដោយឡែក​ ក្រុម​ឈ្មួញ​ផ្សេងៗ​ទៀត​ដែល​សហការ​រួមដៃគ្នា​ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នាំ​ និង​ឧកញ៉ា​ឈ្មួញ​ឈើ​ ស៊ឹង​ សំ​អុល​ ដែរ​នោះ​ បាន​ប្រើប្រាស់​គោ​យន្ត​សម្រុក​ដឹកឈើ​ចេញពី​ព្រៃ​យក​មក​ដាក់​កន្លែង​ស្តុក​ រួច​បញ្ជូន​បន្ត​ទៅ​ស្រុក​យួន​ដូច​ហែ​កឋិន​ ដែល​សកម្មភាព​ចល័ត​ឈើ​ទាំងនេះ​ បាន​ធ្វើ​ឡើង​ក្រោយ​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គេចពន្ធ​ទៅ​ស្រុក​យួន​ និង​មុន​ពេល​ផ្កាយ​៤​ សៅ​ សុខា​ ជា​ប្រធាន​គណៈកម្មការ​ចាប់ផ្តើម​ដំណើរការ​ការងារ​របស់​ខ្លួន​ ដែល​គ្រោង​នឹង​ប្រជុំ​នៅ​ថ្ងៃ​ចន្ទ​ ទី​១៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​ បាន​លើក​ឡើង​នូវ​ចំណុច​ "​ហួសពេល​"​ ពីរ​យ៉ាងដូច​ខាងក្រោម​ ៖

១-​រាជរដ្ឋាភិបាល​បុរស​ខ្លាំង​ទើប​ចាប់ផ្តើម​ "​កម្រើក​ត្រគាក​"​ បង្កើត​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ តាម​សេចក្តីសម្រេច​លេខ​០៩​សសរ​ ចុះ​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៦​ គឺ​ហាក់ដូចជា​ "​យឺត​ពេល​"​បន្តិច​ ដ្បិត​ឈើ​ជា​ធនធានធម្មជាតិ​ត្រូវ​បាន​ក្រុម​ឈ្មួញ​រួមដៃគ្នា​ជាមួយ​ក្រុម​មន្ត្រី​ពុក​រលួយ​មួយ​ចំនួន​ បំផ្លិចបំផ្លាញ​ និង​ប្រមូល​លុយ​ធ្វើ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ ទទួល​បាន​ងារ​ជា​ "​ឧកញ៉ា​"​ យ៉ាង​ហ៊ឺហា​ព្រោងព្រាត​រាប់​ឆ្នាំ​មក​ហើយៗ​ឈ្មួញ​ឈើ​គ្រាក់ៗ​មួយ​ចំនួន​ជា​មនុស្ស​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ថែម​ទៀត​ ។​

២-​ទម្រាំ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ ជា​ប្រធាន​ ចាប់ផ្តើម​ដំណើរការ​ការងារ​របស់​ខ្លួន​នោះ​ គឺ​ក្រុម​ឈ្មួញ​បាន​សម្រុក​ដឹកឈើ​ក្នុង​រយៈពេល​២-៣​ថ្ងៃនេះ​ចេញពី​ព្រៃ​ បញ្ជូន​ទៅ​ដល់​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ ទូទាត់​លុយ​យក​មក​ដាក់​ហោប៉ៅ​អស់​បាត់​ទៅ​ហើយៗ​បន្សល់​ត្រឹម​ពាក្យ​លំនាំ​នឹង​បទ​ចម្រៀង​ថា​ "​ហួសពេល​ហើយ​…"​ ប៉ុណ្ណោះ​ ៕​

ក្រុម​ឈ្មួញ​ឈើ​សម្រុក​ដឹកឈើ​ចេញ​បញ្ជូន​ទៅ​ស្រុក​យួន​ មុន​ពេល​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ ដំណើរការ​ការងារ​(​មាន​វី​ដេ​អូ​) ក្រុម​ឈ្មួញ​ឈើ​សម្រុក​ដឹកឈើ​ចេញ​បញ្ជូន​ទៅ​ស្រុក​យួន​ មុន​ពេល​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ ដំណើរការ​ការងារ​(​មាន​វី​ដេ​អូ​) ក្រុម​ឈ្មួញ​ឈើ​សម្រុក​ដឹកឈើ​ចេញ​បញ្ជូន​ទៅ​ស្រុក​យួន​ មុន​ពេល​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ ដំណើរការ​ការងារ​(​មាន​វី​ដេ​អូ​) ក្រុម​ឈ្មួញ​ឈើ​សម្រុក​ដឹកឈើ​ចេញ​បញ្ជូន​ទៅ​ស្រុក​យួន​ មុន​ពេល​គណៈកម្មការ​ផ្កាយ​៤​ សៅ​ សុខា​ ដំណើរការ​ការងារ​(​មាន​វី​ដេ​អូ​)

Related