គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ទ្រព្យ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​គូស្នេហ៍​?

Doliprane TVC

​ចំណង​ស្នេហ៍​រវាង​លោក គឹម សីហា និង ស្រី​ស្រស់ គង់ ច័ន្ទ​ស្រីមុំ ជា​តារា​សិល្បៈ​ដូចគ្នា បាន​សាង​ឡើង​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​អ្នក​ទាំងពីរ​រៀន​នៅ​ជាមួយគ្នា​ម្ល៉េះ។ រយៈពេល​ប្រហែលជា ១០ ឆ្នាំ​មកនេះ មនោសញ្ចេតនា​ស្នេហា​បើកចំហ​របស់​អ្នកសិល្បៈ​គូ​នេះ​ពិតជា​មាន​ភាព​ល្អូកល្អិន ផ្អែមល្ហែម នឹង​គ្នា​ខ្លាំងណាស់ ។

សម្រាប់​លោក គឹម សីហា ដែលជា​បុរស​ម្នាក់​ពូកែ​យកចិត្ត ចេះ​ថ្នាក់ថ្នម ប្រលោម​ស្នេហ៍ តែងតែ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​សង្សារ​សំណព្វចិត្ត​របស់លោក​ជារឿយៗ ដោយ​ការធ្វើ​ខួបកំណើត​ឱ្យ ជូន​កាដូ​ជា​របស់​មានតម្លៃ​ផ្សេង​ដូចជា ចិញ្ចៀន ក្រវិល​ជាដើម ធ្វើជា​វត្ថុ​បញ្ចាំចិត្ត មិនតែប៉ុណ្ណោះ​លោក​បាន​ទាំង​បោះទុន​ប្រាក់​នាំចូល​ទឹកអប់​ម៉ាក​ផ្ទាល់ខ្លួន​ឱ្យ​រាជិនី​កំពូល​ស្នេហ៍​របស់ខ្លួន​ទៀត រហូតដល់​មាន​មហាជន​ជាច្រើន​លាន់មាត់​ឡើង​គ្រប់ៗ​គ្នា​ថា ស្រីមុំ ជា​នារី​ម្នាក់​សំណាង​ណាស់ ព្រោះ​មាន​សង្សារ​ជា​បុរស​សង្ហា​ចេះ​ស្រឡាញ់​ថ្នាក់ថ្នម​ចិត្ត​ហើយ ថែមទាំង​មានចិត្ត​ល្អ​ជូន​កាដូ​ជា​វត្ថុ​មានតម្លៃ​ឱ្យ​ថែមទៀត។

​តើ គង់ ច័ន្ទ​ស្រីមុំ បានទទួល​ទ្រព្យសម្បត្តិ ក៏ដូចជា​វត្ថុ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​សង្សារ​សំណព្វ​?

-១០ ម៉ឺន​ដុល្លារ ផលិត​ទឹកអប់​ម៉ាក​ផ្ទាល់ខ្លួន​យីហោ Secret By Sreymom
​ដោយសារ​មើលឃើញថា​សំណព្វចិត្ត​របស់ខ្លួន​ស្រឡាញ់​ពេញចិត្ត​ទៅលើ​ទឹកអប់ ហើយ​មានបំណង ចង់​ផលិត និង មាន​ទឹកអប់​ម៉ាក​ផ្ទាល់ខ្លួន​នោះ លោក គឹម សីហា ដែលជា​គូស្នេហ៍​មិនទាន់​ប្រកាស​ពី​គម្រោង​រៀបការ​បា​នស​ម្រ​ច​ចិត្ត​រួមជាមួយ​សង្សារ​គឺ គង់ ច័ន្ទ​ស្រីមុំ ផលិត​ទឹកអប់​ម៉ាក​ផ្ទាល់ខ្លួន​នាំចូល​ពី​បរទេស មាន​យីហោ​«Secret By Sreymom»។ គម្រោង​នេះ​ចំណាយ​ប្រាក់​អស់ ១០ ម៉ឺន​ដុល្លារ​ឯណោះ ដែល​ហួស​ពី​ការរំពឹងទុក (៤ ម៉ឺន​ដុល្លារ​) ។ នេះ​អាច​ចាត់ទុកថា​ជា​ទ្រព្យ និង ជា​អំណោយ​រួមមួយ​ដ៏​ធំ​សម្រាប់​នាង​ធ្វើជា​មុខរបរ​ទៅ​ថ្ងៃមុខ។

គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ទ្រព្យ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​គូស្នេហ៍​?

គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ទ្រព្យ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​គូស្នេហ៍​?

-២ ម៉ឺន​ដុល្លារ រៀបចំ​ពិធី​ខួបកំណើត និង បើកសម្ពោធ​ទឹកអប់​
​ជា​រៀងរាល់ឆ្នាំ​លោក គឹម សីហា តែងតែ​ចំណាយ​ប្រាក់​ខ្ទង់​ម៉ឺន​ដុល្លារ​ធ្វើ​ខួបកំណើត គង់ ច័ន្ទ​ស្រីមុំ មិនតែប៉ុណ្ណោះ លោក​ថែមទាំង​ទិញ​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ​ជូន​សង្សារ​សំណព្វ​ចិត្តជា​បន្តបន្ទាប់​ផងដែរ។ ជាក់ស្តែង​កាលពី​ថ្ងៃទី ១៨ ខែសីហា លោក​បាន​ចំណាយ​ប្រាក់​ប្រហែលជា​ខ្ទង់ ២ ម៉ឺន​ដុល្លារ​ធ្វើ​ខួបកំណើត​គម្រប់ ២៥ ឆ្នាំ ឱ្យ ស្រីមុំ ហើយ​ថ្ងៃ​នោះដែរ អ្នក​ទាំងពីរ​ក៏បាន​បើកសម្ពោធ និង ដាក់លក់​ជា​ផ្លូវការ​នូវ​ទឹកអប់​ម៉ាក Secret By Sreymom ផងដែរ។​

គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ទ្រព្យ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​គូស្នេហ៍​?-​កាដូ​ចិញ្ចៀនពេជ្រ​តម្លៃ ១ ម៉ឺន ៨ ពាន់​ដុល្លារ​
​កាលពី​ខួបកំណើត​គម្រប់ ២៥ ឆ្នាំ កន្លងទៅនេះ លោក គឹម សីហា បាន​ជូន​កាដូ​ចិញ្ចៀនពេជ្រ​តម្លៃ ១៨ ០០០ ដុល្លារ ដល់ គង់ ច័ន្ទ​ស្រីមុំ ដែល​នេះ​ជា​កាដូ​បញ្ចាំចិត្ត​មួយ​ដ៏​មានតម្លៃ​បំផុត ហើយក៏​ជា​កាដូ​ដែល​បានធ្វើឱ្យ​មហាជន​យល់ច្រឡំ​ថា​ជា​ចិញ្ចៀន​ភ្ជាប់ពាក្យ​ផងដែរ។ ទាក់ទង​នឹង​បញ្ហា​នេះ ស្រីមុំ បាន​និយាយថា ការដូ​ចិញ្ចៀនពេជ្រ​នេះ​មិនមែនជា​ចិញ្ចៀន​ភ្ជាប់ពាក្យ​ទេ គ្រាន់តែ​ជា​កាដូ​ក្នុងឱកាស ថ្ងៃ​ខួបកំណើត​ធម្មតា​ប៉ុណ្ណោះ។

គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ទ្រព្យ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​គូស្នេហ៍​?

-​កាដូ​ក្រវិល​ពេជ្រ​មានតម្លៃ​បញ្ជាក់​ពី​ទឹកចិត្ត​ស្មោះ​
​កាលពី​ថ្មីៗ​នេះ លោក គឹម សីហា ទើបតែ​ទិញ​អំណោយ​ក្រវិល​ដ៏​មានតម្លៃ​មួយគូ​ជូន​សង្សារ​បណ្តូលចិត្ត​ទៀតហើយ។ លោក​បញ្ជាក់ថា អំណោយ​ដែល​លោក​ជូន គង់ ច័ន្ទ​ស្រីមុំ គឺជា​អំណោយ​កើតចេញពី​ការ​ចាប់ដៃគ្នា​រកស៊ី​អស់​រយៈពេល ៨ ឆ្នាំ ហើយ​អំណោយ​នេះ​ផងដែរ​បានធ្វើឱ្យ គង់ ច័ន្ទ​ស្រីមុំ រំភើបចិត្ត​មិន​ស្ទើរ​ទេ ថែមទាំង​ពោល​ពាក្យ​បែប​ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍​ទៀតផង។

 

គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ទ្រព្យ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​គូស្នេហ៍​?

-​កាដូ​ខុន​ដូរ​ដើមឆ្នាំ ២០១៦
​បើកឆាក​ឆ្នាំ​ថ្មី​ភា្ល​ម លោក គឹម សីហា ដែលជា​កំពូល​ស្នេហ៍​របស់​ស្រី​ស្អាត គង់ ច័ន្ទ​ស្រីមុំ បានធ្វើឱ្យ​ប្រិយមិត្ត​ភ្ញាក់ផ្អើល​ទៀតហើយ ពី​សន្តាន​ចិត្ត​ដ៏​ល្អ​របស់លោក​មាន​ចំពោះ​គូស្នេហ៍ ព្រោះ​គ្រាន់តែ​ដាច់​ឆ្នាំ​ចាស់​ភ្លាម លោក​បាន​ទិញ​ខុន​ដូរ​ដែលមាន​តម្លៃ​ខ្ពស់​កក់​ពពក​ដ៏​ស្រស់ស្អាត​មួយកន្លែង​ជូន​ម្ចាស់​ស្នេហ៍​គឺ គង់ ច័ន្ទ​ស្រីមុំ ដែល​អំណោយ​ដ៏​មានតម្លៃ​នេះ​បានធ្វើឱ្យ គង់ ច័ន្ទ​ស្រីមុំ បញ្ចេញ​អស់​នូវ​ក្តីរំភើប​ឥតឧបមា ដោយមាន​រំលេច​ជា​ពាក្យពេចន៍​ផ្អែមល្ហែម​យ៉ាងច្រើន​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ទៀតផង ។ បើតាម​ដឹង​ខុន​ដូរ​ដែល​លោក​ទិញ​ជូន​សង្សារ​នោះ​គឺមាន​តុបតែង និង បំពាក់​សុទ្ធតែ​សម្ភារ​ទំនើបៗ​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​ថែមទៀត​ផង ។

​ទាំងនេះ​សុទ្ធតែជា​អំណោយ​ដ៏​មានតម្លៃ​ដែល គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ពី​គូស្នេហ៍​សំណព្វចិត្ត គឹម សីហា ហើយ​ថ្មី​នេះ​ទៀត​មាន​ព័ត៌មាន​លេចឮ​មក​ថា គង់ ច័ន្ទ​ស្រីមុំ ត្រៀម​នឹង​ទទួលយក​អំណោយ​ដ៏​មានតម្លៃ​មួយទៀត​ពី​គូស្នេហ៍​ផងដែរ ដែល​អំណោយ​នោះ​ឮថា​ជា​ចិញ្ចៀនពេជ្រ​ដែលមាន​ទំហំ ១០ កា​រ៉ាត់​ទៀតផង ៕ សាកល​
គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ទ្រព្យ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​គូស្នេហ៍​?

គង់ ច័ន្ទ​ស្រីមុំ ទទួលបាន​ទ្រព្យ​បញ្ចាំចិត្ត​អ្វីខ្លះ​ពី​គូស្នេហ៍​?