តូរីស បុកកុងទីន័រ បណ្តាលឲ្យរបួស ០៣ នាក់ និងរថយន្តខូចខាត

កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍មួយ រវាង រថយន្តតូរីស និងរថយន្តកុងទីន័រ របស់ក្រុមជាធី កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៧ ខែមករាឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ គីឡូម៉ែត្រលេខ៥៧ ភូមិព្រៃពិស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

អធិការនគបាលស្ដីទី ស្រុកកំពង់ត្រឡាច លោក ម៉ាត់ លី បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យមនុស្សរងរបួស ៣នាក់ និងរថយន្តតូរីស ខូចខាតយ៉ាងតំណំ។

អធិការស្ដីទីរូបនេះ បានបន្តថា រថយន្តតូរីស ធ្វើដំណើរពីជើងទៅត្បូង ដល់កន្លែងកើតហេតុ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ស្របពេលរថយន្តកុងទីនរ័ មកពីខាងមុខច្រាស់ទិសគ្នា ក៏បុកពេញមួយទំហឹងតែម្ដង។

ក្រោយហេតុការណ៍ សមត្ថកិច្ចបានយក រថយន្តទាំងពីរ ទៅរក្សាទុករងចាំ ដោះស្រាយនៅពេលក្រោយ៕