កូរ៉ូឡា បើកជែងជ្រុល ទៅបុកម៉ូតូស្លាប់ ៣នាក់ ឪពុក ម្តាយ និងកូនស្រី

បាត់ដំបង៖ បើតាមប្រភពពី កន្លែងកើតហេតុ បានដឹងថា ក្រុមគ្រួសារ ៣នាក់ ឪពុក ម្តាយនិងកូនស្រី បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររថយន្តកូរ៉ូឡា មួយគ្រឿង បើកជែងជ្រុល មកបុកម៉ូតូជនរងគ្រោះ ដែលកំពុងជិះឌុបគ្នា។

ឧបទ្ទវហេតុនេះ បានកើតឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ ៥៧ ស្ថិតក្នុង ភូមិបឹងរំាង សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ។

ជនរងគ្រោះដែលស្លាប់ ទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ច្បាស់លាស់នៅឡើយទេ គ្រាន់តែសាក្សីស្គាល់ថា ឪពុកឈ្មោះ សម្បត្តិ និង កូនស្រីឈ្មោះ សម្បត្តិ ស្រីមាន អាយុជិតជិត២០ឆ្នាំ។

សេចក្តីរាយការណ៍បន្តថា រថយន្តបង្កដែលបើកជែង ក្នុងទិសដៅពីលិចទៅកើតជ្រុលទៅបុកម៉ូតូ C125 ពាក់ស្លាកលេខបាត់ដំបង 1D 3650 នោះម៉ាកកូរ៉ូឡា ចង្កូតស្តំាស៊េរីចាស់ ព៌ណខ្មៅ ពាក់ស្លាកលេខបាត់ដំបង 2A 2331។

គួរបញ្ជាក់ផងដែរថា អ្នកបើកបររថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចបាត់ ក្រោយសមត្ថកិច្ចមកដល់កន្លែងកើតហេតុ៕