ប៉េអឹម ស្រុកខ្សាច់កណ្តាល បង្ក្រាបករណីរក្សាទុក និងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់

កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល បានបង្ក្រាបករណីរក្សាទុក និងជួយដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចវង្វង់មូល ព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

មន្ត្រីប៉េអឹម ដែលបានចុះទៅ បង្ក្រាបករណីខាងលើ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ កម្លាំង អ.ហ ស្រុកបានល្បាតចល័តក្នុភូមិសាស្រ្ត បានជួបមុខសញ្ញាគួរឲ្យសង្សយ័ បានធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន (ម៉ាទឹកកក) ចំនួនមួយកញ្ចប់ធំ។ ឃាត់ខ្លួនជនសង្ស័យនោះ មានឈ្មោះ កូវ វិរៈ ហៅ ប៉ាលី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

មានទីលំនៅបច្ចុប្បន្នភូមិឬស្សី សង្កាត់ស្ទឹងមានជយ័ ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។

មន្ត្រីប៉េអឹមដដែល បានបន្ថែមថា អ.ហ បានរឹបអូសបានវត្ថុតាង និងសម្ភារៈមួយចំនួន រួមមាន គ្រឿងញៀន (ម៉ាទឹកកក)ចំនួន ១កញ្ចប់ធំ, ម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងឃាត់ខ្លួននៅ អ.ហ ខេត្ត និងកំពុងបន្តនីតិវិធីតាមច្បាប់៕