​គន្លឹះ​ងាយៗ​ក្នុង​ការបង្ការ​ខ្លួន​អ្នក​ពី​អា​ការៈចុ​ករោយ​ចង្កេះ​

​គន្លឹះ​ងាយៗ​ក្នុង​ការបង្ការ​ខ្លួន​អ្នក​ពី​អា​ការៈចុ​ករោយ​ចង្កេះ​

​អា​ការៈឈឺ ឬ ចុក​រោយ​ចង្កេះ គឺជា​បញ្ហា​ទូទៅ​មួយ ដែល​មនុស្ស​គ្រប់រូប​តែង​ជួបប្រទះ​នា​ពេល​ខ្លះ ។ វា​អាច​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ចុកចាប់ និង មិន​មាន​ផា​សុកភាព​ក្នុង​ពេល​ធ្វើ​កិច្ចការ​ប្រកប​របរ ប្រចាំថ្ងៃ ។​ដើម្បី​ដោះស្រាយ និង បង្ការ​នូវ​បញ្ហា​នេះ អ្នក​អាច​អនុវត្ត​នូវ​គន្លឹះ​ងាយៗ​ដូចខាងក្រោម​នេះ ៖
 

  1. ​កុំ​អោន​លើ​ក​របស់​ធ្ងន់ៗ ដោយ​មិន​បាន​បន្ទន់​ជង្គង់ សូម​បន្ទន់​ជង្គង់ ហើយ​រក្សា​ដងខ្លួន​របស់​អ្នក​ឱ្យ​នៅ​ត្រង់​ជានិច្ច​តាម​ដែល​អាច​ធ្វើទៅបាន បន្ទាប់​មក​ចាប់​លើ​ក​របស់​ទាំង​នោះ​ឡើង ហើយ​ឱប​វា​ផ្អឹប​ជាប់​នឹង​ដើមទ្រូង​។​
  2. ​ប្រសិនបើ​អ្នក​ត្រូវ​បន្លាស់​ទី​របស់​អ្វីមួយ​ដែល​ធ្ងន់​ហើយ​មិន​អាច​លើក រួច សូម​អ្នក​អូស ឬ​ទាញ​របស់​នោះ ប្រសើរ​ជាង​ការ​រុញច្រាន​របស់​នោះ​។​
  3. ​ប្រសិនបើ​អ្នក​ត្រូវ​អង្គុយ​លើ​កៅអី​ធ្វើការ រយៈពេល​យូរ សូម​បែងចែក​ពេលវេលា​ខ្លះ​ដើម្បី​សំរួល​ឥរិយាបទ និង​ធ្វើ​លំ​ហាត់ប្រាណ​បន្តិចបន្តួច​។​
  4. ​ពាក់​ស្បែកជើង​ដែល​មាន​កែង​ទាប (​កុំ​អោយ​ខ្ពស់​ជាង​2.54​ស​.​ម​)
  5. ​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ ដើម្បី​ទប់ស្កាត់​អា​ការៈឈឺ​ឆ្អឹង​ឆ្នង ព្រោះ​ថា​ការរស់នៅ​ដោយ​ខ្វះ​លំ​ហាត់ប្រាណ​គឺ​ជា​ដើម​ហេតុ​នៃ​អា​ការៈឈឺ ឆ្អឹងខ្នង​។​
  6. ​គេង​នៅលើ​គ្រែ​ពូក និង​ក្នើយកើយ​ដែល​ទន់ ព្រោះ​វា​អាច​បត់បែន​បាន​ទៅតាម​ចលនា​នៃ​រាង កាយ​របស់​អ្នក​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។